Connect with us

សេដ្ឋកិច្ច

ឆ្នាំសិក្សាថ្មី!តើគួរជ្រើសរើសជំនាញ​អ្វីឲ្យត្រូវនឹងតម្រូវការទីផ្សារការងារនាពេលអនាគត

បានផុស

នៅ

បេក្ខជនកំពុងស្វែងរកការងាររូបភាពពី NEA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម័យកាលបច្ចេកវិទ្យាកាន់តែវិវត្តទៅមុខឥតឈប់ឈរ បរិបទការសិក្សា និងការងារនៅក្នុងប្រទេសក៏ប្រែប្រួលស្ទើរៀងរាល់ថ្ងៃ យើងបានដឹងហើយថា នៅក្នុងការសិក្សា របស់សិស្សក្រោយឧត្តមសិក្សា មិនថាពួកគេជ្រើសរើសជំនាញអ្វីក៏ដោយ គោលដៅចុងក្រោយរបស់ពួកគេ ក្រោយបញ្ចប់ការសិក្សាគឺមុខរបរការងារ។

អត្ថបទនេះ កម្ពុជាថ្មី នឹងលើកយកពីអាទិភាពវិស័យការងារ ដើម្បីចែករំលែកដល់សិស្ស និស្សិតឲ្យបានយល់ដឹងថា តើបច្ចុប្បន្ន ពួកគេគួរត្រៀមខ្លួនបែបណាក្នុងការជ្រើសរើសជំនាញសិក្សាឲ្យបានត្រូវនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត?

រូបភាពបេក្ខជនកំពុងស្វែងរកការងារ

បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានវិស័យជាច្រើន កំពុងរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាវិស័យ​ទេស​ចរណ៍ ឧស្សាហកម្ម សំណង់ បច្ចេកវិទ្យា បច្ចេកទេស ផ្នែកអេឡិចត្រូនិក និងវិស័យព័ត៌មានវិទ្យា(ICT) ជាដើម។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ កម្ពុជាថ្មី លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងានៃក្រសួងការងារ បានប្រាប់ឲ្យដឹងថា តម្រូវការទីផ្សារការងារបច្ចុប្បន្នគឺភាគច្រើនមានតម្រូវ​ការ ផ្តោតទៅលើការងារបែបបច្ចេកវិទ្យា និងបច្ចេកទេស ដែលលោកអះអាងនេះ ធ្វើឡើងតាមរយៈ ការប្រមូលព័ត៌​មាន ជ្រើស​រើស​កម្លាំងពលកម្ម ហើយនឹងតម្រូវការរបស់និយោជក។

លោក ហៃ ហ៊ុនឡេង បានបន្តថា ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម ដូចជាផ្នែក​អេឡិចត្រូនិក និងព័ត៌មានវិទ្យា(ICT) ក៏ជាឱកាសដែលមានក្តីរំពឹងច្រើនសម្រាប់អ្នករកការងារ

ដែលមានតម្រូវ​ការច្រើនពីនិយោជក គឺមានក្នុងវិស័យបច្ចេកវិទ្យា បច្ចេកទេស និងឧស្សាហកម្ម លោកថា តាមការរំពឹងវិស័យសេវាកម្មក៏អាចមានឱកាសច្រើនដែរ ប៉ុន្តែដំណាក់ការនារដូវជំងឺកូវីដ១៩នេះ អាចមានបញ្ហាប្រឈមខ្លាំង ព្រោះវាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចមួយចំនួនដែលនាំឲ្យមានការធ្លាក់ចុះ ប៉ុន្តែ សេវាកម្មបែបធនាគារ ដែលពាក់ព័ន្ធនឹងបច្ចេកទេសព័ត៌មានវិទ្យា មានការកើនឡើងទៅវិញ។

ឆ្លើយសំនួរពីកម្ពុជាថ្មី តើសិស្សគួររៀនបែបណាដើម្បីឱ្យស្របទៅនឹងតម្រូវការទីផ្សារការងារ?

លោក លោក ហៃ ហ៊ុនឡេង ឲ្យដឹងថា ការសិក្សាររបស់សិស្សចែកចេញជាពីរ គឺការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងឧត្តមសិក្សា ដែលផ្នែកទាំងពីរមានភាពពិបាកក្នុងការវាស់វែង ដោយសារយើងគិតទៅលើចំនួនតែមួយមុខ ឬក៏គិតទៅលើជំនាញ ប៉ុន្តែប្រសិនបើយើងគិតតែទៅលើចំនួន នៃការបណ្តុះបណ្តាលមនុស្ស ឬអ្នកដែលទទួលបានការអប់រំគឺមានច្រើន មិនខ្វះខាតទេ សម្រាប់អ្នកដែលត្រូវចូលទីផ្សារការងារនោះ។

ប៉ុន្តែប្រសិនបើយើងមើលទៅលើជំនាញ ឬក៏លទ្ធភាពក្នុងការដែលបំពេញការងារ ឬក៏ស្រូបយកការងារនោះ វាអាចមានការមិនទាន់ស៊ីសង្វាក់គ្នាខ្លាំង ដោសារថា ជូនកាលបើយើងរំពឹងមើលទៅលើតម្រូវការរបស់និយោជក គឺគេច្រើនតែផ្តោតទៅលើអ្នកមានបទពិសោធន៍ មានឯកទេសផ្នែកបច្ចេកទេស ឬក៏ជំនាញ ឧទាហរណ៍ វិស្វកម្ម ផ្នែកស្ថាបត្យកម្ម ឬក៏បច្ចេកវិទ្យា អេឡិចត្រូនិក ឬក៏មេកានិក។

ដល់ពេលការអប់រំបែបបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ផលិតសិស្សទៅ វាអត់ទាន់អាចបំពេញ តាមតម្រូវការ ដូច្នេះធ្វើឲ្យឱកាសដែលមាន នឹងអ្នកដែលចូលទៅចាប់យកឱកាសការងារនោះ មិនទាន់មានខ្លាំងមែនទែន ដែលនៅក្នុងភាសាបច្ចេកទេសគេហៅថា ភាពមិនទាន់ស៊ីសង្វាក់គ្នានៃជំនាញនៃតម្រូវការ ហើយនឹងអ្នកដែលជាកម្លាំងពលកម្មសម្រាប់បំពេញតម្រូវការ។

លោក ហៃ ហ៊ុនឡេង បានបន្តថា ជាទស្សនវិស័យបច្ចេកទេសផ្នែកសេវាការងារ សិស្សដែលត្រៀមចូលទៅក្នុងការអប់រំ មិនថា ថ្នាក់ឧត្តមសិក្សា ឬក៏បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គោលដៅធំបំផុតរបស់គាត់គឺត្រៀមខ្លួន ហើយធ្វើការកំណត់ជម្រើសសិក្សាឲ្យបានច្បាស់ជាមុន ពោលគឺថា ប្រសិនបើគាត់ទៅខាងឧត្តមសិក្សា គាត់អាចសិក្សាជំនាញ ឯកទេសរបស់ខ្លួន ដែលមានលក្ខណៈទ្រឹស្តី ឬមិនសូវមានការអនុវត្តជាក់ស្តែង។

ម្យ៉ាងទៀត ប្រសិនបើគាត់រៀនបែបបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គាត់អាចលាយទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយសារជាជំនាញឯកទេ ឬក៏បច្ចេកទេស ដូច្នេះ ប្រសិនបើសិស្ស ត្រៀមខ្លួនមើលទៅលើនិន្នាការហ្នឹង គាត់ក៏ត្រូវផ្សាភ្ជាប់ទៅនិង អ្វីដែលក្រុមហ៊ុន ឬក៏និយោជនត្រូវការដែរ។

លោក ហៃ ហ៊ុនឡេង បន្តថា ដូច្នេះ គាត់ត្រូវមើលទៅលើទីផ្សារដែរ ថាឥឡូវទីផ្សារបែឆ្ពោះ ឬងាកទៅរកតម្រូវការអ្វី។ លោកបញ្ជាក់បន្ថែមថានាពេលបច្ចុប្បន្ន ប្រហែលជាមានឱកាសច្រើន នៅក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា បច្ចេកទេស ផ្នែកអេឡិចត្រូនិក មេកានិក ឬក៏វិស្វកម្មផ្សេងៗ ដូច្នេះ បើតម្រូវកាទីផ្សារដូច្នោះ សិស្សដែលធ្វើការជ្រើសរើស ក៏គួរតែតម្រង់ឆ្ពោះទៅរកគោលដៅសិក្សាណាមួយដែលអាចនាំខ្លួឲ្យទៅដល់ឱកាសដែលខ្លួនចង់បាន។

យ៉ាងណាក៏ដោយ បើតាម លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងានៃក្រសួងការងារ មិនថាមុខវិជ្ជាអ្វីនោះទេក៏សំខាន់ដែរ ពីព្រោះនៅក្នុងសង្គមទីផ្សារការងារ គឺត្រូវការជំនាញចម្រុះ ក៏ប៉ុន្តែដើម្បីផ្តល់ភាពងាយស្រួលភ្ជាប់ទៅនឹងការងារនៅពេលអនាគត សិស្សគួរតែត្រៀមខ្លួន ទៅតាមជម្រើសសិក្សា និងលទ្ធភាព ហើយផ្សាភ្ជាប់ ទៅតាមតម្រូវការពីខាងក្រុមហ៊ុន ឬក៏សហគ្រាស ដើម្បីឲ្យពួកគាត់កាន់តែចូលទីផ្សារបានងាយស្រួល។

លោកហៃ ហ៊ុនឡេងបន្តទៀតថា ទោះបីរៀននៅក្នុងជម្រើសណាមួយក៏ចេះដូចគ្នា អាចមានចំណេះដឹង ឬចំណេះធ្វើអនុវត្តជាក់ស្តែង ប៉ុន្តែដល់ពេលចូលទីផ្សារការងារ គឺមានការប្រកួតប្រជែងគ្នា ពេលនោះ ប្រសិនយើងខ្លាំង មានសមត្ថភាពល្អ អាចឆាប់ចូលដល់ការងារ។

ដូច្នេះហើយ បានជាមាននិស្សិតដែលរៀនចប់មួយចំនួនបានត្អូញត្អែថារៀនចប់ហើយ មិនទាន់មានការងារធ្វើ ឬរការងារមិនទាន់បាន ដោយសារគាត់អត់ទាន់ចាប់យកឱកាសការងារបាន ធាតុពិតមិនមែនអត់ការងារទេប៉ុន្តែចាប់យកមិនទាន់បាន ធ្វើឱ្យគាត់ពិបាកក្នុងការប្រកួតជាមួយអ្នកផ្សេង៕

គួរជ្រើសរើសសិក្សាមុខវិជ្ជអ្វី ដើម្បីឲ្យត្រូវនឹងតម្រូវការទីផ្សារការងារនាពេលអនាគត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម