កីឡា
តើនឹងមានកីឡាករខ្មែរទី៤ស៊ុតចូលឥណ្ឌូនេស៊ី ក្នុងពាន AFF Cup ស្អែកនេះទេ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ត្រូវប៉ះគ្នាវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ស្អែកនេះ នៅកីឡដ្ឋាន Gelora Bung Karno វគ្គសន្សំពិន្ទុក្នុងពូល A ជើងឯកលំដាប់ទី១នៅអាស៊ាន AFF Championship ដែលមានផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV។

បន្ទាប់ពីទទួលបានជ័យជម្នះលើ ហ្វីលីពីន ដោយលទ្ធផល ៣-២ សម្រាប់ការប្រកួតបើកឆាកកាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅនេះ កម្ពុជាត្រូវធ្វើការធ្ងន់នៅពេលប្រកួតលើកទី២ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលជាការប្រកួតលើកទី១របស់ខ្លួន។
ឥណ្ឌូនេស៊ី មានប្រៀបខ្លាំងលើក្រុមភ្ញៀវកម្ពុជាដែលមិនទាន់ឆ្លងកាត់ការប្រកួតដោយកម្លាំងស៊ុហ្វពេញល្អ មិនចំណាយកម្លាំងក្នុងការធ្វើដំណើរ និងហ្វឹកហាត់ត្រៀមខ្លួនយ៉ាងល្អ។ ផ្ទុយទៅវិញ ក្រុមកម្ពុជាមានការនឿយហត់ខ្លាំងណាស់ បន្ទាប់ពីប្រកួតជាមួយហ្វីលីពីនហើយ ត្រូវចំណាយពេលមួយថ្ងៃពេញធ្វើដំណើរទៅឥណ្ឌូនេស៊ី រហូតដល់យប់ជ្រៅទើបដល់ និងមិនបានហ្វឹកហាត់បន្តិចសោះ ហើយក៏ដល់ថ្ងៃហ្វឹកហាត់ផ្លូវការត្រៀមប្រកួតតែម្តង។

កម្ពុជា និងឥណ្ឌូនេស៊ីមានប្រវត្តិជួបគ្នាច្រើនលើកណាស់ទាំងឈុតធំ និងឈុតយុវជន។ ប៉ុន្តែបើនិយាយពីការប៉ះគ្នាវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFF Championship នេះគិតចាប់តាំងពីឆ្នាំ១៩៩៦មកធ្លាប់ជួបគ្នា៥ដង។
លើកទី១ឆ្នាំ១៩៩៦ កម្ពុជា ចាញ់ឥណ្ឌូនេស៊ី ០-៣, លើកទី២ ឆ្នាំ២០០២ ចាញ់ ២-៤, លើកទី៣ ឆ្នាំ២០០៤ ចាញ់ ០-៨, លើកទី៤ ឆ្នាំ២០០៨ ចាញ់ ០-៤ និងលើកទី៥ ចាញ់២-៤។ ឥណ្ឌូនេស៊ីស៊ុតចូលកម្ពុជា ២៣គ្រាប់ ខណៈកម្ពុជាស៊ុតឥណ្ឌូនេស៊ីបានតែ៤គ្រាប់ប៉ុណ្ណោះ។
គ្រាប់ទាំង៤គ្រាប់ដែលកម្ពុជារកបានគឺដោយកីឡាករ៣រូបផ្សេងគ្នា ក្នុងនោះលោក ហុក សុចិត្រា ស៊ុតចូលឥណ្ឌូនេស៊ី ២គ្រាប់នៅពេលកម្ពុជាចាញ់ ២-៤ ក្នុងឆ្នាំ២០០២។ កាលពីឆ្នាំ២០២០កន្លងទៅនេះ ប្រាក់ មុន្នីឧត្តម និង យ៉ើ សាហ្វី ស៊ុតចូលឥណ្ឌូនេស៊ី ម្នាក់១គ្រាប់នៅពេលកម្ពុជាចាញ់ ២-៤។

ប្រសិនបើ កម្ពុជាអាចស៊ុតចូលឥណ្ឌូនេស៊ីមួយឬពីរគ្រាប់សម្រាប់ថ្ងៃស្អែកនេះនឹងក្លាយជាកីឡាករខ្មែរទី៤ ឬទី៥ ពីព្រោះកីឡាករនាក់ខាងលើដែលធ្លាប់ស៊ុតចូលឥណ្ឌូនេស៊ីមិនមានវត្តមានជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍ AFF Championship ឆ្នាំ២០២២នេះទេ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ