Connect with us

កីឡា

អតីតកីឡាករក្លិប Swansea City ទន្ទឹងរង់ចាំក្នុងការបង្ហាញខ្លួនលើកដំបូងពេលប៉ះកម្ពុជា ជាមួយឥណ្ឌូនេស៊ី

បានផុស

នៅ

ខ្សែការពារជម្រើសជាតិឥណ្ឌូណេស៊ី Jordi Amat កំពុងស្វាគមន៍ចំពោះការប្រកួតបើកឆាកពូល A ពានរង្វាន់បាល់ទាត់ជើងឯកអាស៊ាន ឆ្នាំ២០២២ (AFF Mitushibishi Electric Cup) ទល់នឹងកម្ពុជា នៅថ្ងៃសុក្រ ទី២៣ ខែធ្នូស្អែកនេះ។ Jordi បានសារភាពថា គេមិនអាចរង់ចាំដើម្បីអាចបង្ហាញខ្លួនជាមួយក្រុមរហស្សនាម គ្រុឌ បានទេ។

ពេលលេងក្នុងការប្រកួត Jordi Amat នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។ នោះហើយជាមូលហេតុដែល Jordi Amat ទន្ទឹងរង់ចាំការប្រកួតបើកឆាក AFF Cup ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងការប្រកួតជាមួយកម្ពុជា គេបានបញ្ជាក់ថា កីឡាករជម្រើសជាតិឥណ្ឌូនេស៊ីទាំងអស់បានត្រៀមខ្លួនរួចរាល់។កីឡាករវ័យ ៣០ឆ្នាំសង្ឃឹមថា ក្រុមរបស់ខ្លួនអាចធ្វើឱ្យអស់ពីសមត្ថភាពក្នុងពានរង្វាន់ AFF Cup ឆ្នាំ២០២២។ Jordi Amat បាននិយាយថា “ខ្ញុំគិតថា ក្រុមរបស់យើងបានត្រៀមខ្លួនរួចរាល់ហើយ។ កីឡាករជម្រើសជាតិឥណ្ឌូនេស៊ី ទាំងអស់កំពុងទន្ទឹងរង់ចាំការប្រកួតដំបូង ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់នូវលទ្ធផលល្អបំផុតរបស់ពួកគេសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់”។

Jordi Amat ក៏បានធានាថាក្រុមជម្រើសជាតិឥណ្ឌូណេស៊ីមានការត្រៀមខ្លួនត្រឹមត្រូវ។ អស់រយៈពេលជាង ៣សប្តាហ៍នៅជំរំហ្វឹកហាត់នៅកោះបាលី។ បច្ចុប្បន្នក្រុមក្រហម-សកំពុងបំពេញការត្រៀមខ្លួនជាចុងក្រោយមុនពេលប៉ះកម្ពុជា។ Jordi Amat បានសង្កត់ធ្ងន់ថាក្រុមរបស់គេបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតនេះ។

លោក Jordi Amat បាននិយាយថា “បច្ចុប្បន្នយើងកំពុងផ្តោតលើការប្រកួតជាមួយកម្ពុជា ព្រោះការប្រកួតដំបូងមានសារៈសំខាន់ណាស់។ ខ្ញុំមានទំនុកចិត្ត និងជឿជាក់បន្ទាប់ពីបានឃើញទម្រង់លេងរបស់ក្រុមទាំងមូលក្នុងអំឡុងពេល​២២ថ្ងៃនៃការហ្វឹកហាត់រួមគ្នានៅកោះបាលី” ។

Jordi Amat សារភាពថាគាត់មិនអាចរង់ចាំក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅចំពោះមុខអ្នកគាំទ្រក្រុមជម្រើសជាតិឥណ្ឌូនេស៊ី រាប់ម៉ឺននាក់នោះទេ។ អ្នកទស្សនាត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតនៅពេលក្រោយជាមួយនឹងសមត្ថភាពអតិបរមា ៧០ភាគរយនៃចំនួនសរុបរបស់កីឡដ្ឋាន Bung Karno Main Stadium (SUGBK)។

គួរដឹងដែរថា កីឡាករ Jordi Amat Maas (ខ្សែការពារកណ្ដាល) គឺជាកូនកាត់អ៉េស្បាញ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ​ដោយមានជីដូនជាជនជាតិឥណ្ឌូនេស៊ី ហើយទើបតែទទួលបានសញ្ជាតិឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។ គេធ្លាប់លេងឱ្យក្លិបល្បីៗដូចជា Espanyol, Rayo Vallecano, Swansea City (កាលនោះលេងនៅលីគកំពូលអង់គ្លេស រដូវកាល២០១៣-២០១៨ បង្ហាញខ្លួន ៥២ប្រកួត), Real Betis និងបច្ចុប្បន្នលេងឱ្យ Johor Darul Ta’zim​ របស់ម៉ាឡេស៊ី។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនអ៉េស្បាញ តាំងពីឈុត U-16 រហូតដល់ U-21៕

ប្រភព៖ bola.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម