Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ចាប់ផ្តើមគម្រោងសាងសង់ទីក្រុងឆ្នេរកម្សាន្តថ្មី BAY OF LIGHTS នៅលើផ្ទៃដី ៩៣៤ហិកតា

បានផុស

នៅ

គណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ខានូពី សែន ឌីវេឡុបម៉ិន រួមជាមួយអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នៅទីតាំងគម្រោង BAY OF LIGHTS ដែលមានផ្ទៃដីទំហំ ៩៣៤ហិកតា ស្ថិតនៅទីក្រុងរាម ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីនេះ គឺជាការបង្កើតគម្រោងថ្មីមួយក្នុងខេត្តព្រះសីហនុ ខណៈដែលអ្នកអភិវឌ្ឍន៍​កំពុងសាងសង់មជ្ឈមណ្ឌលកម្សាន្តតាមឆ្នេរសមុទ្រដំបូងគេបង្អស់របស់ប្រទេសកម្ពុជា។

គម្រោង BAY OF LIGHTS គ្រោងនឹងសាងសង់ទីតាំងចំនួន៩ ដែលរួមមាន Gateway, Riverside, Golf, CBD, Marina, Downtown East, Downtown West, South និង Seagate។ នាយកគ្រប់គ្រង លោក Ian Tan បានរំពឹងថា ការសាងសង់សម្រាប់ដំណាក់កាលចាប់ផ្តើមនៃ ៥០ហិកតា ដែលជាកាតាលីករដ៏សំខាន់សម្រាប់គម្រោង BAY OF LIGHTS ដែលមានទំហំសរុប ៩៣៤ហិកតា ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០ ដោយចាប់ផ្តើមជាមួយនឹងការចាប់ផ្តើមនៃមជ្ឈមណ្ឌលកម្សាន្តនេះរួមមានក្លឹបកម្សាន្តឆ្នេរខ្សាច់ កន្លែងស្នាក់នៅបែបកាប៊ីនតាមឆ្នេរសមុទ្រចំនួន60 ទីលានប្រណាំងកូនឡាន កន្លែងលេងលោតខ្សែរ៉ត Reverse Bungee Jump និងទីលានលេងបាញ់បាល់ពណ៌ ដែលនឹងបញ្ចប់នៅឆមាសទីមួយនៃឆ្នាំ ២០២៣។

លោក Ian Tan បានមានប្រសាសន៍ថា “ខេត្តព្រះសីហនុដែលជាតំបន់ឆ្នេរតែមួយគត់របស់កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តកំណើនដ៏លឿនរបស់កម្ពុជាក្នុងទសវត្សរ៍បន្ទាប់។ ក្នុងនាមជាទីផ្សារដែលមិនទាន់ត្រូវបានប្រើប្រាស់នៅទូទាំងតំបន់អាស៊ាន និងជាទីផ្សារដ៏ធំបំផុតមួយក្នុងពិភពលោក យើងមានទំនុកចិត្តថា គម្រោង BAY OF LIGHTS នឹងចូលរួមបង្កើនល្បឿនគន្លងនេះបន្ថែមទៀត។”

ក្រុមហ៊ុន ខានូពី សែន ឌីវេឡុបម៉ិន ក៏បានរំលេចការត្រេកអរចំពោះការសហការជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយនឹងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាដៃគូអភិវឌ្ឍន៍បន្ទាប់បន្សំរបស់ក្រុមហ៊ុន ដោយប្រើប្រាស់បទពិសោធន៍របស់អ្នកអភិវឌ្ឍន៍ក្នុងការផ្តល់នូវការអភិវឌ្ឍន៍បែបពាណិជ្ជកម្មទៅលើគម្រោង។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងក្នុងពិធីបើកការដ្ឋានសាង​សង់ថា “ជាមួយនឹងគម្រោងដែលមានផ្ទៃដីទំហំ ៩៣៤ហិកតា ដែលបាននឹងកំពុងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សនេះ យើងរំពឹងថានឹងផ្តល់ឱកាសការងារ បណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងកម្ពុជា ហើយជាកម្លាំងចលករដ៏ធំដល់ការអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ”។

ការកម្សាន្តរួមបញ្ចូលគ្នាដ៏រំភើបមួយនឹងមកដល់ក្នុងឆ្នាំ២០២៣ នៅ BAY OF LIGHTSមានដូចជា ក្លឹប​កម្សាន្ត​ឆ្នេរខ្សាច់ ដែលមានភ្ជាប់មកជាមួយនូវរអាងហែលទឹក ស្តង់ឌីជេ កញ្ចុះអង្គុយលេង កន្លែងទទួលទានអាហារបែប​អាល់ហ្វ្រេសស្កូ និងវាលស្មៅដែលត្រៀមសម្រាប់កម្មវិធីជប់លៀងឆ្នេរខ្សាច់បែបឯកជន និងឌីជេប្រចាំតំបន់ពេញមួយឆ្នាំ។

មានទីតាំងនៅតាមឆ្នេរសមុទ្ររាម ដែលមានកាប៊ីនសំខាន់ៗចំនួន ៦០ ដែលនឹងធ្វើអោយមានបរិយាកាសឆ្នេរមានភាពអ៊ូអរ និងត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទីពីរនៃឆ្នាំ ២០២៣។ ដោយមានកម្ពស់ខ្ពស់បំផុតដែលមានប្រវែង ៣២ ម៉ែត្រ កន្លែងលោតខ្សែរ៉តនេះនឹងក្លាយជាកន្លែងលោតខ្សែរ៉តតាមឆ្នេរសមុទ្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣។

ទីលានប្រណាំងកូនឡានដែលមានប្រវែង ១.៣ គីឡូម៉ែត្រ និងមាន ២១ ជុំ ត្រូវបានរៀបចំឡើងសម្រាប់ការប្រកួតជើង​ឯក និងព្រឹត្តិការណ៍កីឡាប្រណាំងឡានលំដាប់អន្តរជាតិ ដែលនឹងត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទី៣ ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក៏មានទីលានបាញ់បាល់ពណ៌ (Paintball) ដែលនឹងមានហ្គេមទំនើបបែបសង្គ្រាម ដែលសាកសមសម្រាប់​សកម្មភាពកសាងស្មារតីក្រុម និងការប្រកួតមិត្តភាព។
សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីគម្រោង BAY OF LIGHTS សូមចូលទៅកាន់គេហទំព័រ៖ https://thebayoflights.com/. ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ៤ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១២ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម