សេដ្ឋកិច្ច
ជិតដាច់ឆ្នាំ រដ្ឋមន្រ្តីសេដ្ឋកិច្ច ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន៦គម្រោងទំហំទឹកប្រាក់ជាង ៣៨០លានដុល្លារ
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង/កម្មវិធីចំនួន ៦ ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា លោកស្រី Jyotsana Varma នាយកស្ថានតំណាងរបស់ ADB ប្រចាំនៅកម្ពុជា និងលោកស្រី Sandrine Boucher នាយកស្ថានតំណាងរបស់ AFD ប្រចាំនៅកម្ពុជាបាន ដែលមានទឹកប្រាក់សរុបចំនួន ៣៨១,៤៥លានដុល្លារអាមេរិក និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុលា្លរអាមេរិក សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល។
ចំពោះគម្រោងទាំង៦ ដែលបានចុះហត្ថលេខានៅថ្ងៃទី ២២ ខែ ធ្នូនេះ រួមមាន៖
១. កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល- អនុកម្មវិធីទី១ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជាក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ជំរុញល្បឿននៃការប្រែក្លាយទៅជាសេដ្ឋកិច្ច បៃតង និងកាត់បន្ថយការបញ្ចេញកាបូន ព្រមទាំងជំរុញការវិនិយោគប្រកបដោយភាពប្រកួតប្រជែង ក្នុងវិស័យថាមពល តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
២. គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនា សម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ, ពិពិធកម្មជីវភាពប្រជានេសាទដែលធន់នឹងអាកាស ធាតុ, ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជំរុញពាណិជ្ជូបនីយកម្មផលនេសាទសមុទ្រ។
៣. គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ មានគោលបំណងចម្បង ២ គឺ៖ ទី១.លើកកម្ពស់ផលិតភាព, គុណភាព, ពាណិជ្ជកម្ម, ពិពិធកម្ម និងពង្រីកការចិញ្ចឹមសត្វ និងកែច្នៃផលិតផលបសុសត្វស្របតាមក្របខណ្ឌនៃផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍបសុសត្វឆ្នាំ២០១៦-២០២៥ និង ទី២.លើកកម្ពស់សុខភាពបសុសត្វ និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃប្រកបដោយភាតរៈបរិស្ថាន។
៤. គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ មានគោលបំណងលើកកម្ពស់ការទទួលបាន សេវាសុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុកឆ្លងកាត់ព្រំដែនមួយចំនួន ដោយផ្តោត ជាចម្បងលើការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល និង ការគាំពារហិរញ្ញវត្ថុសម្រាប់សេវាថែទាំសុខភាពជូនប្រជាជនចំណាកស្រុក។
៥. កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង–អនុកម្មវិធីទី១ មានគោលបំណងជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងភាពប្រកួតប្រជែងនៅកម្ពុជា ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ៈ ទី១.ការលើកកម្ពស់បរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ច, ទី២.ជំរុញការរីកលូតលាស់នៃសហគ្រាសខ្នាតតូច និងមធ្យម, និង ទី៣.កែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។
៦. គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា មានគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ៈ ទី១. ការពង្រីកវិសាលភាពនៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិតាមស្តង់ដារ និងប្រកបដោយសមធម៌, ទី២.ការពង្រឹងគុណភាព នៃការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និង ទី៣.ការលើកកម្ពស់ស្ថាប័នក្នុងការធ្វើផែនការ, ការគ្រប់គ្រង និងការបង្រៀន។
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានរំលឹកអំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៧៧ប៊ីលានដុល្លារអាមរិក ដែលក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ ប៊ីលានដុល្លារ សម្រាប់អនវុត្តគម្រោង/កម្មវិធីចំនួន ១៣០ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨,៤៥លានដុល្លារអាមរិកសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៦៩។
លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានអរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិ-បត្តិការរបស់ ADB និង AFD ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា និងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ ហើយអាចក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ