Connect with us

សុខភាព

ទម្លាប់ពេលព្រឹកមួយចំនួន អាចធ្វើឲ្យមានបញ្ហាក្រពះ

បានផុស

នៅ

ក្រពះគឺជាសរីរាង្គធំមួយនៃប្រព័ន្ធរំលាយអាហារ ដែលមានមុខងារសំខាន់ ៣យ៉ាងគឺ រក្សាអាហារ បំបែកអាហារ និង បញ្ចេញអង់ស៊ីមរំលាយអាហារដើម្បីបញ្ជូនទៅកាន់ពោះវៀនតូច។ ប្រសិនបើក្រពះមានបញ្ហា នោះដំណើរការរំលាយ ក៏មិនប្រក្រតី ប៉ះពាល់ដល់ផ្នែកផ្សេងៗជាបន្ដបន្ទាប់។ ដូច្នេះគួរតែរក្សាសុខភាពក្រពះបានល្អ ដោយជៀសវាងទម្លាប់មិនល្អមួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ការផឹកទឹកត្រជាក់

ចង់ឲ្យសុខភាពក្រពះល្អគួរតែកាត់បន្ថយ ឬបញ្ឈប់ការផឹកទឹកត្រជាក់ខ្លាំងនៅពេលព្រឹក។ ព្រោះស្របពេលដែលក្រពះមិនទាន់ទទួលបានអាហារ ការផឹកទឹកប្រ​ភេទនេះនឹងជំរុញឲ្យក្រពះប្រើប្រាស់ថាមពលខ្លាំងដើម្បីរក្សាសីតុណ្ហ​ភាពក្នុងក្រពះ។ មិនត្រឹមតែទឹកត្រជាក់នោះទេ សូម្បីតែពពួកអាហារកក ត្រជាក់ខ្លាំងក៏នឹងធ្វើឲ្យក្រពះដំណើរការមិនល្អ បង្កជាការហើមពោះ ចុកពោះ និង ភើជាដើម។ ទម្លាប់ល្អគួរតែញ៉ាំទឹកក្នុងសីតុណ្ហភាពធម្មតា សមល្មម ឬក្ដៅឧណ្ហៗកាន់តែល្អ។

២.រំលងអាហារពេលព្រឹក

ការរំលងអាហារពេលព្រឹកនឹងបណ្ដាលឲ្យក្រពះប្រឈមការកើនឡើងអាស៊ីដ។ កត្ដានេះនឹងបង្កឲ្យក្រពះមានជំងឺ​ ដូច​ជា ជំងឺច្រាលជាតិអាស៊ីដក្រពះ ការលាកក្រពះ ដំបៅក្រពះ ធ្វើឲ្យក្រពះចុះខ្សោយមុខងារ មិនអាចបំបែកអាហារបានល្អ។ ភាគច្រើនអ្នករំលងអាហារពេលព្រឹកនឹងមានអាការៈ ភើរមានជាតិជូរក្នុងមាត់ ខ្លះចុកពោះខ្មួលៗ និងបណ្ដាលឲ្យរាក។

ទម្លាប់ល្អគួរតែញ៉ាំទឹកឲ្យបានមួយកែវ និងញ៉ាំចំណីចំណុកឲ្យបានបន្ដិចបន្ដួច ប្រសិនបើគ្មានពេលញ៉ាំអាហារពេលព្រឹកបានពេញលេញនោះទេ។

៣. ញ៉ាំអាហារលឿន

ការញ៉ាំអាហារពេលព្រឹកលឿនពេក ប្រញាប់ប្រញាល់ មិនបានជួយអ្វីដល់ក្រពះនោះទេ ព្រោះទម្លាប់ញ៉ាំអាហារបែបនេះនឹងបណ្ដាលឲ្យក្រពះធ្វើការងារធ្ងន់លើសពីធម្មតា។ ការញ៉ាំអាហារលឿន ធ្វើ​ឲ្យ​អាហារទាំងនោះមិនបានបំបែកបានល្អ ការបញ្ជូនចូលក្រពះក៏អាចមានលាយជាមួយខ្យល់ អាចបណ្ដាលឲ្យយើងហើមពោះ និងឡើងជាតិហ្គាសក្នុងក្រពះ។

ទម្លាប់ល្អគួរតែញ៉ាំអាហារកុំបង្ខំពេក មួយៗទំពារឲ្យបានម៉ត់ល្អ ក៏ជាចំណែកមួយជួយក្រពះមានសុខភាពល្អ។

តើការញ៉ាំផ្លែឈើជាអាហារពេលព្រឹកអាចប៉ះពាល់ដល់ក្រពះដែរទេ?

ការញ៉ាំផ្លែឈើជាអាហារពេលព្រឹកមិនបង្កផលប៉ះពាល់អ្វីដល់ក្រពះនោះទេ ប៉ុន្ដែក៏មិនត្រូវញ៉ាំច្រើននោះដែរ។ ផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន ផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ដូច្នេះយើងអាចញ៉ាំបានគ្រប់ពេល ប៉ុន្ដែត្រូវកំណត់បរិមាណ មិនអាចញ៉ាំច្រើន ព្រោះផ្លែឈើជាតិសរសៃច្រើន។ ជាតិសរសៃក្នុងផ្លែឈើ ធ្វើឲ្យក្រពះមិនអាចបំបែកបានល្អត្រូវចំណាយពេលយូរ ជាហេតុធ្វើឲ្យអ្នកញ៉ាំប្រឈមបញ្ហា ដូចជា ហើមពោះ ឡើងជាតិហ្គាស និង បង្កឲ្យរាកជាដើម។ ប៉ុន្ដែបើញ៉ាំក្នុងបរិមាណតិចតួចល្អសម្រាប់សុខភាព។

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥៥ នាទីutes មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

Sokha Hotels

ព័ត៌មានពេញនិយម