ព័ត៌មានជាតិ
នាំខ្លួនមេបក្សខ្មែរក្រោកមកសាកសួររឿងព្រហ្មទណ្ឌមួយថ្មីទៀត
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីលៀមគ័ង អតីតមេបក្សខ្មែរក្រោក ដែលកំពុងជាប់ពន្ធនាគារជាមួយបក្ខពួក ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់អោយនាំខ្លួនពីពន្ធនាគារព្រៃស មកកាន់អយ្យការដើម្បីសាកសួរក្នុងសំណុំរឿងព្រហ្មមួយថ្មីទៀតដែលតុលាការកំពុងចាត់ការ ។ សំណុំរឿងថ្មីនេះ គឺស្ថិតនៅក្នុងចំណាត់ការរបស់លោក សិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

កាលពីសប្ដាហ៍មុន ជនជាប់ចោទឈ្មោះ សុខ សុវណ្ណស្រីសុរិយាព័ណ ជាប្រពន្ធរបស់ វីលៀម ក៏ត្រូវបានព្រះរាជអាជ្ញាអមតុលាការបង្គាប់អោយនាំខ្លួនមកកាន់តុលាការដើម្បីធ្វើការសាកសួរក្នុងសំណុំរឿងថ្មីនេះផងដែរ ។
យោងតាមឯកសារសំណុំរឿងថ្មីដែលអយ្យការបានធ្វើការសាកសួរលើជនជាប់ចោទ វីលៀមគ័ង និងប្រពន្ធ គឺអយ្យការបានចោទប្រកាន់ពីបទ « លួចមានស្ថានទំងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញាត និងបទ ក្លែងឯកសារសាធារណៈ » ។ ប្រភពមួយបានទំលាយអោយដឹងថា លោក វីលៀម និងបក្ខពួកបានព្យាយាមប្លន់ប្រដាប់អាវុធលើឧកញ៉ាម្នាក់ នៅមុនមានការប្លន់អ្នកលក់ឡេតាមអនឡាញ ប៉ុន្តែប្លន់មិនសម្រេច ។

គួររំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក វីលៀម គ័ង ប្រធានគណបក្សខ្មែក្រោក ដាក់ពន្ធនាគារកំណត់រយៈពេល៩ឆ្នាំ និងបក្ខពួកផ្សេងទៀត ពី៦ ដល់៨ឆ្នាំ ដោយចោទប្រកាន់ចំនួន៣បទល្មើស ជុំវិញសកម្មភាពប្លន់ទ្រព្យសម្បត្តិ អ្នកលក់ឡេ កាលពីចុងឆ្នាំ២០២១កន្លងទៅ។
នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជំរះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទចំនួន៨នាក់ រួមមាន ៖
១/ ឈ្មោះ សុខ សុវណ្ណវឌ្ឍានាសាប៊ុង ហៅ វីលៀម គ័ង អាយុ៤៤ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៩ឆ្នាំ ។
២/ ឈ្មោះ គេច ម៉ាច ហៅ តឿ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។
៣/ ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ។
៤/ ឈ្មោះ សុវណ្ណ រ៉ានុត ហៅណុច ភេទប្រុសអាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៥/ ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៦/ ឈ្មោះ ខុន វឌ្ឍនះបូរមុី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៧/ ឈ្មោះ សុ វណ្ណស្រីសូរិយាព៍ណ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៨/ ឈ្មោះ ជួន សុភ័ត្រា ភេទប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមកអនុវត្តន។

តាមសេចក្ដីសម្រេចរបស់តុលាការ និងសម្រេចបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ ក្រុមប្រឹក្សាជំនុំជំរះ បានឱ្យដឹងដែរថា តុលាការបានចោទប្រកាន់ជនទាំង៨នាក់ពីបទ ១.បទ លួចមានស្ថានទម្ងន់ទោស ២.បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងទី៣.បទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងលើអ្នកលក់ឡេ ឈ្មោះ អ៊ាន សៀវម៉ី ស្ថិតនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ នៅក្នុងករណីនេះ ក្រុមជនប្រដាប់អាវុធប្រមូលទ្រព្យសម្បត្តិមួយចំនួនធំ និងបានគេចខ្លួន ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់បើកប្រតិបត្តិការបង្រ្កាបបានតែម្តង។
ក្រោយការបង្រ្កាបនោះដែរ សមត្ថកិច្ចបានដកហូតអាវុធជាច្រើនដើម ដែលពួកគេបានធ្វើសកម្មភាពប្លន់ និងរឹបអូសបានគ្រឿងអលង្ការមួយចំនួនប្រគល់ជូនជនរងគ្រោះវិញ៕
អត្ថបទ៖ មករា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៥ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង