ព័ត៌មានជាតិ
ពន្ធដារ នឹងចុះត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននៅលើកំណាត់ផ្លូវមួយចំនួន
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពីការចុះត្រួតពិនិត្យការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២២ នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣តទៅ ដោយសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ពន្ធដារ នៅថ្ងៃទី ២២ ធ្នូ នេះ។
បើតាមអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ម្ចាស់យានយន្តដែលខកខានមិនបានបង់ពន្ធនេះ ទាន់ពេលវេលា នៅតែអាចបង់ពន្ធបានដោយត្រូវបង់ប្រាក់ពន្ធ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ និងតាមធនាគារមួយចំនួន រួមទាំងបង់តាមកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App។
ពន្ធដារ ស្នើដល់ម្ចាស់យានយន្តទាំងអស់ យកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់ទៅប្រកាសបង់ពន្ធ ឱ្យទាន់ពេលវេលាស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងសមត្ថកិច្ចឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខាតពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា