Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី ត្រៀមយកស្រ្តីអ្នកទោស ទៅធ្វើជា Sniper នៅសមរភូមិជួរមុខ (មានវីដេអូ) 

បានផុស

នៅ

ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន មានបំណងប្រមែប្រមូលស្ត្រីដែលជាប់ពន្ធនាគារនៅក្នុងប្រទេសរុស្ស៊ី ហើយដាក់ពង្រាយពួកគេទៅសមរភូមិជួរមុខ ក្នុងនាមជាអ្នកបាញ់ស៊ីប (Sniper)។ នេះបើយោងតាមស្ថាបនិកដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងលោក Yevgeny Prigozhin ថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូ។

លោក Yevgeny Prigozhin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​វ័យ​៦១​ឆ្នាំ​រូប​នេះ​បាន​និយាយថា “មិនត្រឹមតែគិលានុបដ្ឋាយិកា និងបុគ្គលិកទំនាក់ទំនងប៉ុណ្ណោះទេ ថែមទាំងនៅក្នុងក្រុមវាយប្រហារ និងអ្នកលបបាញ់ផងដែរ។ អ្នក​រាល់​គ្នា​ដឹងហើយ​ថា ​រឿង​នេះ​ត្រូវ​បាន​គេ​ធ្វើ​ពី​មុន​មក​”។ លោកនិយាយបែបនេះ ​ដោយ​សំដៅ​ទៅ​លើ​អ្នក​បាញ់ស៊ីបជា​ស្ត្រី ​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ដ៏ល្បីល្បាញ។

ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើង ជាការឆ្លើយតបទៅនឹងមន្ត្រីរុស្ស៊ីនៅភាគខាងកើតទីក្រុងមូស្គូ ដែលនិយាយថា ស្ត្រីជាប់ពន្ធនាគារនៅទីក្រុង Nizhny Tagil បានស្នើសុំឲ្យបញ្ជូនខ្លួន ទៅប្រទេសអ៊ុយក្រែនដើម្បីជួយដល់កងទ័ពរុស្ស៊ី។

អ្នកបាញ់ស៊ីបជាស្ត្រី ត្រូវបានទទួលស្គាល់ជាលើកដំបូង ដោយសារជំនាញសម្លាប់របស់ពួកគេនៅក្នុងសង្គ្រាមលោកលើកទី២ បន្ទាប់ពីស្ត្រីប្រហែល ៨សែននាក់ បានបម្រើក្នុងកងកម្លាំងប្រដាប់អាវុធសូវៀត ក្នុងនាមជាអ្នកលបបាញ់ អ្នកបើកយន្តហោះ អ្នកបាញ់កាំភ្លើងយន្ត ហើយមួយចំនួនធំបានឈរជើងនៅក្នុងអង្គភាពពេទ្យ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុន Wagner ត្រូវបានគេយល់ថា បានជ្រើសរើសអ្នកទោសជាបុរសយ៉ាងច្រើនពីពន្ធនាគាររុស្ស៊ី ដើម្បីប្រយុទ្ធនៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងការសន្យាកាត់បន្ថយទោស និងផ្តល់ប្រាក់ខែខ្ពស់។

ក្នុងខែកញ្ញា លោក Prigozhin បានបង្ហាញជាលើកដំបូងថា គាត់បានបង្កើតក្រុមហ៊ុន Wagner កាលពីឆ្នាំ២០១៤ ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន និងបានទទួលស្គាល់វត្តមានរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។

ក្នុងខែនេះ ក្រុមហ៊ុន Wagner បានបើកការិយាល័យកណ្តាលនៅទីក្រុង Saint Petersburg ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសរុស្ស៊ី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ដឹងទេ ទាហានស៊ីឈ្នួល ដែលប្រយុទ្ធឲ្យភាគីជម្លោះទទួលបានការការពារពី ច្បាប់យ៉ាងណាដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម