ជីវិតកម្សាន្ដ
ខួបស្នេហ៍ ២ឆ្នាំ Ploy បង្ហាញភាពផ្អែមល្ហែមកាន់តែខ្លាំងជាមួយសង្សារស្រី
គូស្នេហ៍ភេទដូចគ្នារវាងតារាសម្ដែង Ploy Chermarn និងតារាស្រីវ័យក្មេង Claudeen Aditya មិនសូវជាសកម្មភាពជាសាធារណៈប៉ុន្មានទេមួយរយៈចុងក្រោយនេះ យូរៗម្តងអ្នកទាំងពីរបង្ហោះរូបបង្អួតផ្អែមល្ហែម ឬរូបថតគូស្នេហ៍នៅលើបណ្ដាញសង្គម ប៉ុន្តែមួយរូបៗសុទ្ធតែផ្អែមមុត គួរឱ្យច្រណែន។

តួយ៉ាងកាលពីម្សិលមិញ ជាថ្ងៃខួបស្នេហ៍គម្រប់ ២ឆ្នាំរវាងពួកគេ អ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមដាក់គ្នា សឹងលើសជាតិស្ករ នៅលើបណ្ដាញ IG របស់ Ploy ដែលភ្ជាប់ជាមួយខេបសិនយ៉ាងកក់ក្ដៅចំពោះគូស្នេហ៍ស្រីរបស់នាង។Ploy សរសេរថា “ខ្ញុំបានរួមរស់ជាមួយម្នាក់នេះរយៈពេលពីរឆ្នាំហើយ។ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ទោះ ២ឆ្នាំបានកន្លងផុតទៅ… ប៉ុន្តែខ្ញុំនៅអៀនខ្មាស់។ កុំជេរគេណា៎ @peduckk” ។

ការបង្ហោះរបស់ Ploy Chermarn អ្នកគាំទ្ររាប់សិបនាក់នាំគ្នាចុច Like និងឱ្យបេះដូងយ៉ាងច្រើនលើរូបរបស់អ្នកទាំងពីរ ហើយក្រោយអានសាររួច ហ្វេនៗពិតជាអៀនជំនួសពួកគេណាស់៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ Chompoo បង្ហោះសារស្វាគមន៍កូនក្រមុំ Patricia ក្នុងនាមជាបងថ្លៃគ្រួសារសេដ្ឋី

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច