ជីវិតកម្សាន្ដ
ប្អូនប្រុសប្រឡងជាប់បាក់ឌុប សុវត្ថិឌី ធារិកា ត្រឹមពោលពាក្យរំភើបទៅកាន់ឪពុក-ម្តាយ
តារាចម្រៀងកញ្ញា សុវត្ថិឌី ធារិកា បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងបន្ទាប់ពីទទួលបានលទ្ធផលនៃការប្រឡងបាក់ឌុបរបស់ប្អូនប្រុសជាទីស្រលាញ់ដោយជោគជ័យ(ប្រឡងជាប់)ដូចបេក្ខជនដទៃទៀត។

ប្រាកដណាស់តារាចម្រៀងវ័យក្មេងកញ្ញា សុវត្ថិឌី ធារិកា កាលពីអំឡុងថ្ងៃប្រឡងបាក់ឌុកឆ្នាំ២០២២កន្លងទៅនាងបានចេញសារជូនពរ និងលើកទឹកចិត្តដល់ប្អូនប្រុស ខណ:ដែលអ្នកមានគុណទាំងបានចែកឋានទៅហើយ។ ក្នុងនោះ សុវត្ថិ ឌី ធារិកា ក៏បានជូនពរ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ផងដែរ។
យ៉ាងណាមិញក្រោយដឹងលទ្ធផលប្រឡងជាប់របស់ប្អូនប្រុសតារាចម្រៀង សុវត្ថិឌី ធារិកា បានថ្លែងសារទាំងក្តីរំភើប និងក្តុកក្តួលទៅកាន់អ្នកមានគុណទាំង២ដែលបានចែកឋានទៅហើយថា ប៉ា ម៉ាក់ ដូដូប្រឡងជាប់ហើយយេៗ (ត្រៀមកាដូអោយមេ)។ ឃើញដូច្នេះអ្នកគាំទ្រនាងជាច្រើនបានសម្តែងការចូលរួមអបអរ និងមានក្តីរំភើបជាមួយ ធារិកា ផងដែរ។

គួររម្លឹកដែរថា អំឡុងមុនពេលប្អូនប្រុសប្រឡងបាក់ឌុបមួយថ្ងៃ សុវត្ថិឌី ធារិកា បានបង្ហាញសារកម្សត់ដោយរៀបរាប់ថា ឆ្នាំនេះមិនដូចឆ្នាំមុនព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមអោយដូដូប្រឹងតស៊ូប្រឡងអោយជាប់ដើម្បីអោយលោកទាំងពីរសប្បាយចិត្តជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែនតែកុំអោយរលកមកប៉ះយើងអោយដួលតាមទឹក ៕
អត្ថបទ៖ ចាន់រ៉ា


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល