ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ឆ្លើយតបបែបចិត្តត្រជាក់ ក្រោយមានគេប្រៀបប្រដូចបិសាច
តារាចម្រៀងជាប់ឈ្មោះជាអ្នកមេម៉ាយវ័យក្មេងសាច់ខ្ចីអ្នកនាង ពេជ្រ សូលីកា ថ្មីៗនេះ បានបង្ហោះរូបភាពប្រមាណ ៦ សន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ បន្ទាប់ពីឃើញការបង្ហោះនោះ ស្រាប់តែមានការបញ្ចេញមតិពីអ្នកគាំទ្រដូចប្រៀបប្រដូចនាងទៅនឹងបិសាច។
ថ្វីត្បិតតែមានការបញ្ចេញមតិបង្អាប់ពីសំណាក់បុគ្គលខាងលើក្ដី តែក៏មានអ្នកគាំទ្រតារាស្រី ពេជ្រ សូលីកា មួយចំនួនទៀត បានបញ្ចេញប្រតិកម្មការពារតារាស្រីរូបនេះផងដែរ។ ក្នុងនោះមានការលើកឡើងថា អ្នកខមមិនគេបិសាចនោះ មុខឲ្យដូចវែកដួសស៊ុប , ខមាទោស អ្នកខមមិនថាឲ្យគេដូចបិសាច និងអ្នកខ្លះមុខដូចជីពងទាកូន និងខ្លះទៀតបានប្រាប់កុំឲ្យ ពេជ្រ សូលីកា ខ្វល់ចំពោះសម្ដីអ្នកដទៃ។
ងាកមកមើលតារាស្រី ពេជ្រ សូលីកា ឯណោះវិញ ក៏បានធ្វើការឆ្លើយតបបែបចិត្តត្រជាក់ទៅវិញដូច្នេះថា ចេះមកធ្វើផ្អើលគ្នាអី គេបិសាចមុខគេប៉ុណ្ណឹងហើយ ចុះមុខមនុស្សដែលមកផ្អើលគេហ្នឹងមុខម៉េច? ពេលខ្លះខមមិនជ្រុលដែរ។ បិសាចណា មុខ cute អ៊ីចឹង អន់ចិត្តបាត់។ នាងសួរបន្ថែមទៀតថា ហើយចុះអ្នកខមមិន បងដូចអ្វី?ព…មែន? អត់ដែលដឹងថាតបខមមិនអ៊ីចឹងៗសប្បាយសោះ។
តាមការកត់សម្គាល់អ្នកមេម៉ាយរូបស្រស់ ពេជ្រ សូ លីកា មួយរយៈចុងក្រោយហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញ និងមិនសប្បាយចិត្តមួយចំនួន ពោលគឺចាប់តាំងពីមានដំណឹង នៃការបែកបាក់ស្វាមី។ រំលងបញ្ហាបែកបាក់ស្នេហានេះមិនបានប៉ុន្មាន កាលពីថ្មីៗកន្លងមកនេះ ពេជ្រ សូលីកា កើតមានរឿងរ៉ាវយល់ច្រឡំទំនាក់ទំនងជាមួយបេក្ខជន សុភិទិ ប៉ុន្តែត្រូវបានអ្នកទាំងពីរបកស្រាយថា ត្រឹមការរាប់អានគ្នាប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន