ព័ត៌មានអន្ដរជាតិ
ហេតុអ្វីលោក Zelensky តែងតែ ស្លៀកពាក់ពណ៌បៃតងចាស់? (មានវីដេអូ)
១០ខែចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែន គេកម្រឃើញលោក Volodymyr Zelensky ស្លៀកពាក់អ្វីផ្សេងក្រៅពីអាវ និងខោពណ៌បៃតងចាស់ ឬគេតែងហៅថា ខោអាវពណ៌ទាហានណាស់។
ទោះប្រទេសកំពុងមានជម្លោះ លោក Zelensky អាយុ៤៤ឆ្នាំ នៅតែរក្សាស្ថិរភាព និងរឹងមាំ។
លោក Zelensky បានសម្រេចចិត្តមិនពាក់អាវធំ ពេលទៅជួបមន្ត្រីផ្សេងៗ ហើយប្រជាជនរបស់គាត់ក៏ស្លៀកពាក់ដូចគ្នានេះដែរ។
ដូច្នេះ តើអ្នកឆ្ងល់ទេថាតើ ហេតុអ្វីបានជាលោក Zelensky តែងតែស្លៀកពាក់បែបនេះ?
ចម្លើយគឺថា សម្លៀកបំពាក់របស់គាត់ គឺដើម្បីជាការរំលឹកអំពីស្ថានភាពសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាកន្លែងប្រជាជនកំពុងប្រយុទ្ធដើម្បីសេរីភាព។
ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេ នៅពេលប្រធានាធិបតីអ៊ុយក្រែនរូបនេះ បង្ហាញខ្លួននៅសេតវិមានកាលពីថ្ងៃពុធ ក្នុងសម្លៀកបំពាក់ធម្មតារបស់គាត់។
ឈរក្បែរប្រធានាធិបតីអាមេរិក Joe Biden និងជំទាវទីមួយ Jill Biden, លោក Zelensky បានបន្តប្រើឈុតនេះ និងពាក់ស្បែកជើងកវែងពណ៌ត្នោត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Indy 100
ចុចអាន៖ រុស្ស៊ី ក្តៅស្លឹកត្រចៀក ចំពោះដំណើរទស្សនកិច្ចរបស់លោក Zelensky ទៅ វ៉ាស៊ីនតោន
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)