ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីមីយ៉ាន់ម៉ាលេចមុខក្នុងកិច្ចប្រជុំនៅថៃជាមួយតំណាងមកពីប្រទេសអាស៊ានទាំង ៤
ប្រភពព័ត៌មានបានឱ្យដឹងថា ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់តំបន់ (អាស៊ាន) កាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែធ្នូ ដើម្បីពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា ដែលរួមមានការបង្ហាញខ្លួនជាអន្តរជាតិដ៏កម្ររបស់រដ្ឋមន្ត្រីនៃយោធាមីយ៉ាន់ម៉ាជាច្រើនរូប ប៉ុន្តែសមាជិកសំខាន់ៗមួយចំនួនរបស់អាស៊ាន មិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ បើទោះជាមានការអញ្ជើញក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយថា វត្តមានក្នុងកិច្ចប្រជុំនេះរួមមាន៖ រដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ដែលរៀបចំឡើងដោយរដ្ឋមន្ត្រីការបរទេសថៃ ហើយកិច្ចប្រជុំលើកនេះគ្មានវត្តមានតំណាងមកពីប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងសិង្ហបុរី នោះទេ ក្នុងចំណោមប្រទេសអាស៊ានដែលរិះគន់យោធាមីយ៉ាន់ម៉ាខ្លាំងជាងគេ ហើយក៏មិនមានរបាយការណ៍ជាក់លាក់អំពីលទ្ធផលនៃកិច្ចប្រជុំនេះដែរ។
អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ “កិច្ចប្រជុំនេះមិនមែនជាកិច្ចប្រជុំអាស៊ាននោះទេ (ក្រៅផ្លូវការ) ប៉ុន្តែផ្តោតជាសំខាន់លើការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាបន្តបន្ទាប់របស់អាស៊ានក្នុងការស្វែងរកដោះស្រាយនយោបាយដោយសន្តិវិធី”។
យោងតាមការបញ្ជាក់របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា អ្នកដែលបានចូលរួមកិច្ចប្រជុំលើកនេះ សម្រាប់មីយ៉ាន់ម៉ារួមមាន៖ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា រួមជាមួយរដ្ឋមន្ត្រីវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ និងរដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ គណៈប្រតិភូមីយ៉ាន់ម៉ាបានអត្ថាធិប្បាយអំពីសកម្មភាពភេរវកម្មរបស់កងកម្លាំងប្រដាប់អាវុធការពារប្រជាជន ដែលទាក់ទងនឹងរដ្ឋាភិបាលស្រមោល។
ទន្ទឹមគ្នានេះ គណៈប្រតិភូមីយ៉ាន់ម៉ាក៏បានជំរុញឱ្យរដ្ឋសមាជិកអាស៊ាន ថ្កោលទោសសកម្មភាពភេរវកម្មរបស់រដ្ឋាភិបាលស្រមោល និងកងកម្លាំងប្រដាប់អាវុធការពារប្រជាជនផងដែរ ដោយមិនត្រូវបង្ហាញការគាំទ្រដល់ពួកគេ ឬផ្តល់ជំនួយទាំងផ្នែកសម្ភារៈ និងថវិកាដល់អង្គការភេរវករឡើយ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ លោក ប្រាយុទ្ធ ត្រេកអរខ្លាំង ក្នុងរយៈពេល ១១ខែ ថៃទទួលបានទុនវិនិយោគជាង ៣ពាន់លានដុល្លារ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង