ព័ត៌មានអន្ដរជាតិ
លោក Blinken ៖ អាមេរិក មានអាវុធជួយ អ៊ុយក្រែន ដោយសារដកទ័ពពី អាហ្វហ្គានីស្ថាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានសារភាពកាលពីពេលថ្មីៗនេះថា ការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលលោកហៅថា “សង្រ្គាមដ៏យូរបំផុតរបស់អាមេរិក” បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមានអាវុធគ្រប់គ្រាន់ក្នុងការជួយដល់អ៊ុយក្រែន ។

លោក Blinken បាននិយាយថា “ប្រសិនបើយើងបន្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខ្ញុំគិតថា វានឹងធ្វើឲ្យមានភាពស្មុគស្មាញកាន់តែច្រើនដល់ការគាំទ្ររបស់យើង ហើយប្រទេសផ្សេងទៀតអាចផ្តល់ជំនួយឲ្យអ៊ុយក្រែនជំនួសយើងប្រឆាំងនឹងរុស្ស៊ី ។
ទាហានអាមេរិកចុងក្រោយបង្អស់បានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិកបានដួលរលំដោយគ្មានការប្រយុទ្ធគ្នានៅ ២ សប្តាហ៍មុនការចាកចេញរបស់អាមេរិក ដោយទុកឲ្យពួកតាលីបង់គ្រប់គ្រងប្រទេស ដូចដែលពួកគេធ្លាប់ធ្វើកាលពីឆ្នាំ ២០០១ ។

ចំណែកខ្ទង់ចំណាយនៃជម្លោះរយៈពេល ២០ ឆ្នាំនេះត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ២ ពាន់ពាន់លានដុល្លារ ខណៈក្នុងឆ្នាំ ២០២១ អាមេរិកបានចំណាយជិត ៧៣ ពាន់លានដុល្លារលើការបណ្តុះបណ្តាល ការបំពាក់ ថែរក្សា និងផ្គត់ផ្គង់ដល់កងកម្លាំងការពារជាតិ និងសន្តិសុខអាហ្វហ្គានីស្ថាន (ANDSF) ហើយភាគច្រើននៃខ្ទង់ចំណាយទាំងនោះមកពី ថវិកាមន្ទីរបញ្ចកោណ ។
តាមការប្រៀបធៀប ក្រសួងការពារជាតិរុស្ស៊ីបានប៉ាន់ប្រមាណថា ជំនួយរបស់លោកខាងលិចសរុបដល់អ៊ុយក្រែនក្នុងឆ្នាំនេះមានចំនួនជាង ៩៧ ពាន់លានដុល្លារ ខណៈគ្រាន់តែមន្ទីរបញ្ចកោណតែម្នាក់ឯងបានចំណាយដោយផ្ទាល់យ៉ាងហោចណាស់ ៥០ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?