ព័ត៌មានអន្ដរជាតិ
ខេត្តមួយចំនួនរបស់ ជប៉ុន កំពុងដាច់ភ្លើង និងលុបជើងហោះហើរ ក្រោយព្រិលធ្លាក់ខ្លាំង
បណ្តាញថាមពលអគ្គិសនីទីក្រុង Tohoku និយាយថា គ្រួសារប្រហែល ៦,៨០០ នៅខេត្ត Niigata លើសមុទ្រជប៉ុន លែងមានថាមពលអគ្គិសនីប្រើប្រាស់ហើយ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃសៅរ៍ ដោយសារខ្យល់បក់ខ្លាំង និងដើមឈើដួលរលំដែលបណ្តាលមកពីការធ្លាក់ព្រិលខ្លាំង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក៏មានអ្នករងគ្រោះមានប្រហែល ៣,៦០០ គ្រួសារផងដែរនៅទីក្រុង Murakami និង ២,៣០០ គ្រួសារនៅទីក្រុង Sado ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនថាមពលអគ្គិសនីនៃខេត្តហុកកៃដូភាគខាងជើងបំផុតរបស់ប្រទេសជប៉ុនបាននិយាយថា គ្រួសារជាង ៧,៦០០ នាក់កំពុងគ្មានអគ្គិសនីប្រើប្រាស់គិតត្រឹមម៉ោង ១០ ព្រឹក ។
ស្របពេលជាមួយគ្នានេះ ព្រិល និងខ្យល់បក់ខ្លាំងក៏បានរំខានដល់ចរាចរណ៍ផ្លូវអាកាសផងដែរ ដោយគិតត្រឹមម៉ោង ៦ ព្រឹក ក្រុមហ៊ុន Japan Airlines បានលុបចោលជើងហោះហើរចំនួន ១៤ ជើង ទាំងទៅ និងមកពីខេត្ត Niigata, ខេត្ត Komatsu និងព្រលានយន្តហោះផ្សេងទៀត ។
ដោយឡែកក្រុមហ៊ុន All Nippon Airways ក៏បានលុបចោលជើងហោះហើរចំនួន ៦ ផងដែរទាំងទៅកាន់ និងមកពីព្រលាន New Chitose, ព្រលាន Shonai និងព្រលានយន្តហោះផ្សេងទៀត ។
ក្រុមហ៊ុនអាកាសចរណ៍កំពុងអំពាវនាវឲ្យមនុស្សពិនិត្យមើលព័ត៌មានចុងក្រោយបំផុតនៅលើគេហទំព័ររបស់ពួកគេ ព្រោះជើងហោះហើរកាន់តែច្រើនអាចត្រូវបានលុបចោល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា