Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិក​ស្វាគមន៍ ​ជំហរ​របស់​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​ធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ​​

បានផុស

នៅ

សហរដ្ឋអាមេរិក​បាន​​ស្វាគមន៍​ជំហរ​របស់​កម្ពុជា​ ក្នុង​ការ​លើក​កម្ពស់​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ការពារ​បូរណ​ភាព​ទឹក​ដី ​និង​សហការគាំទ្រ​ដំណោះ​ស្រាយ​របស់​អង្គការ​សហប្រជាជាតិ ដែល​ថ្កោល​ទោស​ការ​ឈ្លាន​​ពាន​របស់​រុស្ស៊ីលើអ៊ុយក្រែន។ នេះ​​បើ​តាម​ទំព័រ​ហ្វេសបុ​ក​​ស្ថាន​ទូត​អាមេរិក​​បាន​​​សរសេរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ឆ្នាំ​២០២២ ជិត​បញ្ចប់ លោក​ឯកអគ្គរដ្ឋទូត Murphy និង​បុគ្គលិក​បាន​ទទួល​សម្តេច​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​គណ:ប្រតិភូ​ ដែល​ជា​ទីប្រឹក្សាជាន់ខ្ពស់របស់​សម្តេច​ នៅ​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ។ ​សហរដ្ឋអាមេរិក វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​កម្ពុជា​លើ​អាស៊ាន​ ក្នុង​ឆ្នាំ​ដែល​មាន​បញ្ហាប្រឈម ថ្នាក់​តំបន់ និង​សាកលលោក ការ​គាំទ្រ​ចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅ​ទីក្រុង ​Washington បដិសណ្ឋារកិច្ច​ចំពោះ​ការ​ចូល​រួម​របស់​លោក​ប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយ​នឹង​ការ​គាំទ្រ​ចំពោះ​ការដំឡើងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។

សហរដ្ឋអាមេរិក​​​បាន​​ស្វាគមន៍​ជំហរ​របស់​កម្ពុជា​ ក្នុង​ការ​លើក​កម្ពស់​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ​ការពារបូរណភាពទឹកដី និងសហការគាំទ្រ​ដំណោះ​ស្រាយ​របស់​អង្គការ​សហប្រជាជាតិ ដែល​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។​ ដោយ​សម្លឹង​ទៅ​កាន់​ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និង​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី។ សហរដ្ឋអាមេរិក​​ រំ​ពឹង​ថា​ឆ្នាំ២០២៣ ល្អ​ប្រកប​ដោយ​ផ្លែ​ផ្កា​ ហើយ​អាច​បន្ត​ការ​ខិត​ខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និង​ប្រជាជនកម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម