ព័ត៌មានជាតិ
បង្ហើបពេលវេលាសាងសង់ ព្រះពុទ្ធបដិមាខ្ពស់ជាងគេលើពិភពលោក លើកំពូលភ្នំបូកគោ
ក្រុមហ៊ុនសុខាអូតែលរបស់អ្នកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗនេះបានប្រកាសពីគម្រោងសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រនៅលើកំពូលភ្នំបូកគោនៅចំណុចវាលស្រែ ៥០០ ក្នុងគោលបំណងធ្វើជាទីសក្ការដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

យ៉ាងណាមិញទាក់ទងនឹងគម្រោងសាងសង់ព្រះពុទ្ធបដិមាដ៏ធំមហិមានេះ ក្រុមហ៊ុនមិនទាន់ប្រកាសជាសាធារណនៅឡើយ ប៉ុន្តែតាមប្រភពស្និតមួយបង្ហើបឱ្យដឹងថា គម្រោងសាងសង់នេះនឹងគ្រោងធ្វើពិធីបញ្ចុះបឋមសិលានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

ក្រុមហ៊ុនគ្រោងចំណាយថវិកាសាងសង់ចន្លោះពី ៣០លានដុល្លារទៅ ៤០លានដុល្លារអាមេរិក។ ក្រុមហ៊ុនទទួលបានច្បាប់អនុញ្ញាត ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងរៀបចំប្លង់បានចប់សព្វគ្រប់ហើយ ខណៈក្រុមហ៊ុននឹងបន្តធ្វើការជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការកែសម្រួលខ្នាត និងរចនាប័ទ្មរបស់ព្រះពុទ្ធរូបនេះបន្ថែមទៀត ដើម្បីស្របតាមវប្បធម៌ខ្មែរ៕



-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?