ជីវិតកម្សាន្ដ
តើ Antonela Roccuzzo ភរិយារបស់កីឡាករបាល់ទាត់ Messi ជានរណា?
ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ បានបញ្ចប់ទៅកាលពីថ្ងៃទី ១៨ខែធ្នូ ក្រោយអាហ្សង់ទីនបានយកឈ្នះបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ និងយកពានរង្វាន់មាសមកផ្ទះវិញ បន្ទាប់ពី៣៦ ឆ្នាំ ចាប់តាំងពីជ័យជម្នះចុងក្រោយរបស់ប្រទេសនេះ។
ចំពេលទទួលជ័យជម្នះ ពេលវេលាដ៏កក់ក្តៅបំផុតបានកើតឡើងនៅពេលដែលភរិយារបស់ Messi ឈ្មោះ Antonela Roccuzzo និងកូនប្រុសទាំងបីនៅលើទីលាន ខណៈពួកគេបានឱបថើប Messi ។ ដូច្នេះ តើជីវិតរបស់ភរិយាតារាខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជានរណា?
ស្នេហាក្នុងរឿងនិទានរបស់ Antonela Roccuzzo ជាមួយកីឡាករបាល់ទាត់ Lionel Messi
យោងតាមសារព័ត៌មាន CNN បាននិយាយថា រឿងស្នេហារបស់ Messi និង Roccuzzo គឺពិតជារឿងមួយដែលបានចែករំលែកក្នុងសៀវភៅ។ អ្នកទាំងពីរបានជួបគ្នានៅពេល Messi មានអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ហើយកំពុងលេងឲ្យ Newell’s Old Boys រួចហើយ។ គាត់បានធ្វើជាមិត្តនឹង Lucas Scaglia ដែលជាបងប្អូនជីដូនមួយរបស់ Roccuzzo។ ក្រោយមកគាត់បានចាកចេញពីផ្ទះនៅអាយុ ១៣ ឆ្នាំដើម្បីបន្តក្តីសុបិននៅប្រទេសអេស្ប៉ាញ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនាបានកំណត់រួចហើយ អ្នកទាំងពីរបានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញនៅឆ្នាំ ២០០៥ បន្ទាប់ពីសោកនាដកម្មដែលពាក់ព័ន្ធនឹងមិត្តល្អបំផុតរបស់ Roccuzzo បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយ Messi បានត្រលប់មកផ្ទះវិញដើម្បីលួងលោមនាង។ ក្រោយមក អ្នកទាំងពីរបានណាត់ជួបគ្នាអស់រយៈពេល៤ឆ្នាំ មុននឹងបញ្ជាក់ពីស្នេហាជាសាធារណៈក្នុងអំឡុងពេលប្រកួត World Cup ឆ្នាំ២០១០ ។ Messi បានស្នើសុំនៅឆ្នាំដដែល ប៉ុន្តែពួកគេបានភ្ជាប់ពាក្យនៅឆ្នាំ ២០១៧នៅឯស្រុកកំណើតដ៏ស្រស់បំព្រងរបស់ពួកគេគឺ Rosario ប្រទេសអាហ្សង់ទីន។ Messi បានប្រាប់ FC Barcelona ក្នុងឆ្នាំ ២០១៩ ថា នាងមានភាពវៃឆ្លាតខ្ពស់ និងពូកែគ្រប់ផ្នែកក្នុងជីវិត “ភរិយារបស់ខ្ញុំ Antonela មានគុណសម្បត្តិដ៏អស្ចារ្យជាច្រើន។ ខ្ញុំពិតជាកោតសរសើរពីរបៀបដែលនាងដោះស្រាយជាមួយរាល់ថ្ងៃ។ នាងតែងតែមានអារម្មណ៍ល្អ ហើយនាងចូលទៅរកបញ្ហាយ៉ាងគួរឲ្ហយសរសើរ”។
អាហ្សង់ទីន “អាពាហ៍ពិពាហ៍នៃសតវត្សរ៍”
កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ គូស្នេហ៍មួយគូនេះបានចាប់ដៃគ្នានៅសណ្ឋាគារ និងកាស៊ីណូលំដាប់ផ្កាយ៥ ក្នុងខេត្ត Santa Fe ។ ការប្រារព្ធពិធីនេះត្រូវបានចូលរួមដោយភ្ញៀវជិតស្និទ្ធចំនួន២៦០ រាយការណ៍ដោយទស្សនាវដ្តីអាមេរិក ហើយ Messi គឺជាតារាបាល់ទាត់ដ៏ល្បីម្នាក់រួចទៅហើយ។ ពិធីមង្គលការរបស់ពួកគេបានដាក់ឈ្មោះថា “អាពាហ៍ពិពាហ៍នៃសតវត្សន៍” ដោយកាសែតក្នុងស្រុក ខណៈចូលរួមដោយមិត្តរួមបាល់ទាត់របស់ Messi ជាច្រើនដូចជា Luis Suarez, Neymar និង Gerard Piquee រួមជាមួយតារាប៉ុប Shakira។ កាលណោះ Roccuzzo មានអាយុ ២៩ ឆ្នាំ នៅពេលនោះបានពាក់រ៉ូបអាពាហ៍ពិពាហ៍ Rosa Clara ដ៏សាមញ្ញាប៉ុណ្ណោះ។ អ្នកទាំងពីរក៏បានស្នើសុំភ្ញៀវកិត្តិយសកុំផ្ដល់អំណោយអាពាហ៍ពិពាហ៍ដល់ពួកគេ ប៉ុន្តែជំនួសមកវិញនៅការបរិច្ចាគទៅអង្គការ Techo ដែលជួយសាងសង់ផ្ទះសង្គ្រោះ បន្ទាន់នៅប្រទេសអាហ្សង់ទីនវិញ។
នាងនៅតែមានចិត្តល្អ និងដាក់ខ្លួនជានិច្ច
ត្បិតថាជាភរិយារបស់កីឡាករបាល់ទាត់ពិភពលោកក្ដី តែអ្នកម្ដាយកូន៣នេះក៏ត្រូវបានគេស្គាល់ថា ជាមនុស្សដាក់ខ្លួននិងមានចិត្តល្អជានិច្ច។ ប្រភពមួយបានទម្លាយថា “នាងតែងតែដាក់ខ្លួនឲ្យទាប”។ នៅពេលដែលគេដឹងថានាងកំពុងណាត់ជួប Messi ក្នុងអំឡុងការប្រកួត World Cup នៅអាហ្វ្រិកខាងត្បូង ពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំ ហើយវាពិតជាលំបាកណាស់ ក្នុងការថតរូបភាពរបស់នាង។ ដោយឡែកយោងតាមគេហទំព័រ Vanity Fair España បញ្ជាក់ថា គ្រួសាររបស់ Roccuzzo ជាម្ចាស់ផ្សារទំនើប Unico នៅ Rosario ប៉ុន្តែទោះបីជានាងមានជីវភាពធូរធារយ៉ាងណាក៏ដោយ ក៏នាងនៅតែរស់នៅក្នុងជីវិតធម្មតា ហើយគេចចេញពីព្រឹត្តិការណ៍លើប្រព័ន្ធផ្សព្វផ្សាយ។ នាងក៏ចូលចិត្តដើរលេងជាមួយមិត្តភ័ក្ដិកាលពីកុមារភាព និងបងស្រីទាំងពីររបស់នាងផងដែរ។
នាងគឺជាអ្នកជំនួញ និងជាតារា Instagram
នៅឆ្នាំ ២០១៧ Roccuzzo បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយ WAG Sofía Balbi ភរិយារបស់កីឡាករបាល់ទាត់ Luis Suárez និងម៉ាកស្បែកជើង Sarkany ។ ប៉ុន្តែពួកគេបានសម្រេចចិត្តបិទហាង Barcelona របស់គម្រោងនៅឆ្នាំ២០១៩។ លោក Sarkany បាននិយាយតាមប្រភពដដែលថា “ពួកគេ Roccuzzo និង Balbi ចង់លះបង់ខ្លួនឯងពេញម៉ោងដល់កូនៗ និងក្រុមគ្រួសាររបស់ពួកគេ”។ ប៉ុន្តែ Roccuzzo នៅតែជាតារានៃកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងចំនួនអ្នកតាមដាន Instagram ដ៏ច្រើនលើសលប់ ២៥លាននាក់នៅបណ្ដាញមួយនេះ។ នាងបានធ្វើការជាមួយម៉ាកសំលៀកបំពាក់ល្បីៗដូចជា Alo Yoga, Adidas, Dolce & Gabbana និង Stella McCartney ។ នាងក៏ត្រូវបានគេប្រទះឃើញចូលរួមកម្មវិធីបង្ហាញម៉ូដល្បីៗដូចជា Louis Vuitton, Guerlain និង Dior ជាដើម។ យោងតាមគេហទំព័រ Celebrity Net Worth បានឲ្យដឹងថា Roccuzzo មានទ្រព្យសម្បត្តិសរុបចំនួន ២០ លានដុល្លារអាមេរិកឯណោះ។
រូបភាពគ្រួសារល្អឥតខ្ចោះ និងការបង្រៀនកូនៗ
Messi និង Roccuzzo មានកូនប្រុស៣នាក់ជាមួយគ្នាដូចជា៖ Thiago (២០១២), Mateo (២០១៥) និង Ciro (២០១៨)។ យោងតាម Sports Brief បានឲ្យដឹងថា ភរិយា Messi មិនសូវតឹងរ៉ឹងលើកូនៗដូច Messi នោះទេ។ ប៉ុន្តែហេតុផលនៅពីក្រោយការស្រលាញ់ដ៏លំបាករបស់ Messi គឺចង់បង្រៀនកូនៗឲ្យដឹងពីតម្លៃនៃវត្ថុនានា ហើយដើម្បីឲ្យកូនដឹងថា ពួកគេត្រូវតែរកបានរបស់របរក្នុងជីវិត ហើយមិនងាយទទួលបានវាដោយពឹងលើកេរ្តិ៍ឈ្មោះរបស់ឪពុករបស់ពួកគេឡើយ។
ទោះយ៉ាងណា បន្ទាប់ពីការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Messi ទៅ Paris Saint-Germain ក្នុងឆ្នាំ ២០២១ ឥឡូវនេះ ក្រុមគ្រួសារត្រូវបានគេរាយការណ៍ថា រស់នៅក្នុងតំបន់ Neuilly-sur-Seine នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអៀរឡង់បានបញ្ជាក់យ៉ាងដូច្នោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គិតខុសស្រឡះ! តាមពិត ស្រ្តីដែលរត់ឱប Messi មិនមែនជាម្តាយរបស់គាត់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន