Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន សាទរក្រុមហ៊ុន THACO ជាក្រុមហ៊ុនពហុវិស័យដែលផលិតរថយន្ត និងបង្កើតការងារជាង ៦ ម៉ឺននាក់

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងជាប្រធានក្រុមមិត្តភាពសភា កម្ពុជា-វៀតណាមបានថ្លែងនូវការសាទរចំពោះក្រុមហ៊ុន THACO ជាក្រុមហ៊ុនពហុវិស័យដែលផលិតរថយន្តផង និងវិស័យកសិកម្មផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវថ្លែងបែបនេះខណៈដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនៈ ក្រុមហ៊ុន ទ្រឿងហាយ អូតូ ខបផូរ៉េសិន (THACO) ខេត្តគ័ងណាម ប្រទេសវៀតណាមនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

បើតាមការលើកឡើងរបស់លោក Tran Ba Duong នាយកប្រត្តិបត្តិ ក្រុមហ៊ុន ទ្រឿងហាយ អូតូ ខបផូរ៉េសិន ( THACO) ជាក្រុមហ៊ុនមួយដែលល្បីក្នុងការតម្លើងរថយន្ត មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានបុត្រសម្ព័ន្ធពហុវិស័យ ដែលទាក់ទងនឹងវិស័យកសិកម្ម វិស័យមេកានិក តំបន់សេដ្ឋកិច្ចពិសេស និងផែរស្ងួត ផងដែរ ដែលបានបង្កើនឱកាសការងារបានប្រមាណជាង ៦0.០០០នាក់ បម្រើការនៅក្នុងក្រមហ៊ុន។ លោកបានបន្តទៀតថា មកដល់ពេលនេះក្រុមហ៊ុនបានពង្រីកបុត្រសម្ព័ន្ធយ៉ាងច្រើន និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកជំទាវបានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ចំពោះឧស្សាហកម្ម ជាពិសេស ការផលិតនិងតម្លើងរថយន្ត។ ក្នុងនោះផងដែរក្រុមហ៊ុនក៏មានការវិនិយោគផងដែរ លើវិស័យកសិកម្មចិញ្ចឹមគោ ត្រី ដំណាំកៅស៊ូ ស្វាយ និងចេក នៅខេត្តរតនៈគីរី និងខេត្តក្រចេះ។

លោកជំទាវក៏បានជំរុញឲ្យក្រុមហ៊ុន (THACO) បង្កើននូវឱកាសវិនិយោគ បន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែ បង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគ ដែលមានបំណងវិនិយោគនៅកម្ពុជា។

បន្ទាប់មកទៀតគណៈប្រតិភូក៏បានបន្តដំណើរទៅទស្សនានៅកំពង់ផែរស្ងួត ទស្សនាតំបន់ទេសចរណ៍ BA NA Hill ស្ពានមាស និងភូមិបារាំង៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៧ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៥៦ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម