Connect with us

ព័ត៌មានអន្ដរជាតិ

លោក Medvedev ៖ រុស្ស៊ី នឹងធ្វើគ្រប់យ៉ាងការពារសង្គ្រាមលោកលើកទី ៣ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ

បានផុស

នៅ

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារសង្គ្រាមលោកលើកទី ៣  និងគ្រោះមហន្តរាយនុយក្លេអ៊ែរ ហើយភាពតានតឹងពិភពលោកទំនងជាបន្ត “គ្មានដែនកំណត់” នោះទេ រហូតដល់រុស្ស៊ីទទួលបានការធានាសន្តិសុខចាំបាច់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Medvedev បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែតរុស្ស៊ី Rossiyskaya Gazeta ថា “ប្រសិនបើយើងមិនទទួលបានការធានាសុវត្ថិភាពសមស្របណាមួយនោះទេ ភាពតានតឹងនឹងនៅតែបន្តកើតមានដោយគ្មានដែនកំណត់ ។

អ្នកនយោបាយរូបនេះបានបន្តទៀតថា រុស្ស៊ីមិនមានអ្វីត្រូវចរចាជាមួយលោកខាងលិចនោះទេ ដោយសារតែការជឿទុកចិត្តត្រូវបានបំផ្លាញ ហើយព្រឹត្តិការណ៍ដែលបានកើតឡើងនៅឆ្នាំ ២០២២ នេះ បានលុបចោលឱកាសដើម្បីរៀបចំកិច្ចសន្ទនាទំនុកចិត្តទាំងអស់ ។

លោក Medvedev បានបន្ថែមថា ការប៉ុនប៉ងរបស់ណាតូ ដើម្បីពង្រីកទៅភាគខាងកើត គឺជា “ការត្រៀមរៀបចំសម្រាប់ធ្វើសង្រ្គាមជាមួយរុស្ស៊ី” ។

កាលពីដើមខែធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយថា ទីក្រុងមូស្គូនៅតែត្រៀមខ្លួនជាស្រេចដើម្បីត្រលប់ទៅរកការពិភាក្សាលើការធានាសន្តិសុខ ប្រសិនបើលោកខាងលិចចាប់អារម្មណ៍ ។

រុស្ស៊ីបានបង្វែរសំណើរបស់ខ្លួនលើការធានាសន្តិសុខដល់សហរដ្ឋអាមេរិក និងប្រទេសណាតូផ្សេងទៀតក្នុងខែធ្នូ ឆ្នាំ ២០២១ ហើយឯកសារនេះរួមបញ្ចូលការធានាថា អង្គការណាតូនឹងមិនពង្រីកបន្ថែមទៀតទៅភាគខាងកើតឡើយ ដោយសំដៅលើសក្តានុពលរបស់អ៊ុយក្រែន និងបទប្បញ្ញត្តិស្តីពីការមិនដាក់ពង្រាយអាវុធវាយលុក រួមទាំងនុយក្លេអ៊ែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សហរដ្ឋអាមេរិក និងប្រទេសណាតូ បាននិយាយថា ការទាមទាររបស់រុស្ស៊ី ទាក់ទងនឹងការពង្រីកសម្ព័ន្ធភាព មិនអាចសម្រេចបានឡើយ ដោយសារប្លុកនេះ បានប្តេជ្ញាចិត្តចំពោះគោលនយោបាយបើកចំហររបស់ខ្លួន ៕

ប្រែសម្រួលដោយ ​៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសជិត អ៊ុយក្រែន មួយទៀត ជុំវិញកិច្ចសហប្រតិបត្តិការ​យោធាជាមួយ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម