Connect with us

វប្បធម៌ ជំនឿ

ចិត្តសាស្ត្រទាយចរិត តាមរយៈមេអំបៅ

បានផុស

នៅ

ជម្រើសនៃកម្រងសំណួរបុគ្គលិកលក្ខណៈ គឺជាមេអំបៅដែលមានពណ៌ រូបរាង និងលំនាំនៃ​ស្លាបផ្សេងៗគ្នា។ ពួកវាអាចបង្ហាញពីបុគ្គលិកលក្ខណៈ​ដែលលាក់កំបាំងនៅ​ក្នុងខ្លួន​មនុស្ស​ម្នាក់ៗ។ សូម​ជ្រើសរើស​មួយ​ណា​ដែល​អ្នកចូលចិត្តជាងគេ ហើយទៅអានចម្លើយ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភេទ​ទី ១ រសើប​និង​មនោសញ្ចេតនា អ្នក​មាន​មនោសញ្ចេតនា​ខ្លាំង និងស្មោះត្រង់ ។ លើស​ពី​នេះ អ្នក​ក៏​ជា​មនុស្ស​មាន​ចិត្ត​ល្អ​ដែរ។ ជា​ញឹកញាប់​តែង​តែង​អាណិត​ដល់​អ្នកដទៃ សូម្បី​តែ​មនុស្ស​ដែល​មិនស្គាល់ ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ។ ព្រោះ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ជួយ​អ្នកដទៃ​មកតាំងពីដើម។ លើស​ពី​នេះ អ្នក​ក៏ជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍ និង​តម្រូវការរ​បស់អ្នកដទៃ។ រហូតដល់ពេលខ្លះ ភ្លេចថែរក្សាអារម្មណ៍ខ្លួនឯងផងដែរ។ កុំភ្លេចថាបញ្ហារបស់យើងមានសារៈសំខាន់ដូចអ្នកដ៏ទៃដែរ។ ដូច្នេះ​ហើយ​គួរ​តែ​​ត្រូវ​យក​ចិត្ត​ទុក​ដាក់ដូចគ្នា។

ប្រភេទទី ២៖ ស្រឡាញ់​សន្តិភាព​ អ្នក​ជា​មនុស្ស​មាន​ចិត្ត​ស្ងប់ និង​ស្រលាញ់សន្តិភាព។ ពាក្យ​ដែល​កំណត់​ថា​អ្នក​ជា​នរណា​បាន​ល្អ​បំផុត​គឺ “តុល្យភាព” ហើយ​អ្នក​ព្យាយាម​អនុវត្ត​វា​ទៅ​លើ​អ្វី​គ្រប់​យ៉ាង​ក្នុង​ជីវិត។ ដោយសារតែគេជឿថា ប្រសិនបើអ្នករក្សាតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ វានឹងមានឥទ្ធិពលវិជ្ជមានលើចិត្តរបស់អ្នកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ​ នៅពេល​ដែល​ប្រឈម​មុខ​នឹង​ស្ថានភាពដែលមិនចង់ជួបប្រទះ អ្នក​នឹងបាត់បង់​ងាយ​បាត់បង់​ទំនុកចិត្ត ប៉ុន្តែ​អ្នក​ពិតជា​ពូកែ​ក្នុងការ​រក្សា​អារម្មណ៍ ហើយជ្រើសរើស​ដោះស្រាយ​បញ្ហា​ដោយ​ស្ងៀមស្ងាត់ ដើម្បីកុំឲ្យ​អ្នកដទៃដឹងថាអ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហាអ្វី។

ប្រភេទ​ទី ៣៖ មាន​ស្មារតី​ច្នៃប្រឌិត អ្នកគឺជាមនុស្សម្នាក់ដែលមើលឃើញភាពស្រស់ស្អាតនៅគ្រប់ទីកន្លែង ខណៈពេល​ដែលមនុស្សភាគច្រើន​ឃើញតែផ្កា ប៉ុន្តែអ្នកឃើញ “សកល​នៃ​ផ្កា” ពីការមើលឃើញផ្កាតែមួយ ហើយអាចសប្បាយចិត្តជាមួយរឿង​តូចតាច​បានយ៉ាងងាយ ហើយក៏ចូលចិត្តវិភាគអ្វីៗ​គ្រប់យ៉ាង​​​ ទោះបីជាពេលខ្លះវាមិនចាំបាច់ក៏ដោយ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​ជា​មនុស្ស​ដែល​មាន​ហេតុផល ធ្វើឲ្យ​មនុស្ស​មាន​ទំនោរ​មើល​ឃើញ​អ្នក​ជា​មនុស្ស​ចាស់​ទុំ​ខ្លាំង​។ ជាញឹកញយ ការងារនោះច្រើនតែមិនបញ្ចប់ទាន់ពេល ដោយសារតែអ្នកចង់ឲ្យអ្វីៗមើលទៅល្អតាមដែល​អាចធ្វើទៅបាន។

ប្រភេទទី៤៖ មានមហិច្ឆតាខ្ពស់ អ្នក​មាន​មហិច្ឆតា មាន​គោលបំណង ហើយ​ត្រៀម​ខ្លួន​ដើម្បី​ឈាន​ដល់​គោលដៅ​។​ បន្ថែម​ពី​នេះ​​ក៏​ជា​មនុស្ស​មិន​ចូល​ចិត្តភាព​ភាព​ឧស្សាហ៍​ព្យាយាម ព្រោះ​ភាព​បរាជ័យ ​ជា​អ្វី​ដែល​អ្នក​ខ្លាច​បំផុត។ ប៉ុន្តែពីការងារកន្លងមក អ្នកអាចបង្ហាញថាអ្នកខិតទៅជិតគោលដៅ ពេល​ខ្លះអាច​ធ្វេសប្រហែស​បុគ្គល ឬជីវិតផ្ទាល់ខ្លួន។ អ្នកក៏ជាប្រភេទតែង​ព្យាយាម​បង្កើត​ពេលវេលា​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ព្រោះ​អ្វី​ដែល​អ្នក​ដាក់​ចូល​ គឺ​ដើម្បី​អាច​ចែក​រំលែក​ភាព​ជោគជ័យ​របស់​អ្នក​ ទៅ​កាន់មនុស្ស​ជុំវិញ​ខ្លួន​។

ប្រភេទទី ៥ រីករាយនិងស្វាហាប់ អ្នក​គឺ​ជា​មនុស្ស​រីករាយ និង​ស្វាហាប់ ហើយ​វា​ងាយស្រួលក្នុងការរីករាយជាមួយនឹងអ្វីគ្រប់​យ៉ាងដែល​អ្នកធ្វើ។ អ្នកក៏ជាបុគ្គលដែលតែងតែវិជ្ជមានគ្រប់កាលៈទេសៈ ក្តី​សុបិន និងគោលដៅ​ក្នុងជីវិត​គឺប្រមូលបទពិសោធន៍ឲ្យ​បានច្រើនតាមដែលអាចធ្វើទៅបាន។ ព្រោះ​អ្នក​បាន​ឃើញ​ថា​ នេះ​ជា​អត្ថន័យ​ពិត​នៃ​ជីវិត ហើយ​អ្វី​ដែល​អ្នក​ខ្លាច​បំផុត​នោះ​គឺ​ភាព​អផ្សុក​ដែល​ដុះ​ក្នុង​ចិត្ត។ ទោះបីជាអ្នកតែងតែអាចធ្វើកិច្ចការទាន់ពេលក៏ដោយ។ ប៉ុន្តែ​ភាគច្រើន​វា​ជា​ធម្មតា​ត្រូវ​ចំណាយ​ការ​ប្រឹងប្រែង​ច្រើន​ដើម្បី​ឈាន​ដល់​ថ្ងៃ​កំណត់ ហើយព្យាយាមធ្វើរឿង​ជាច្រើនក្នុងពេលតែ​មួយ ដូច្នេះ​រំខាន និង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ។

ប្រភេទទី ៦ ឆ្លាត និងសមហេតុផល អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ហេតុផល និង​ឆ្លាតវៃ​ខ្លាំង​ណាស់។ មនុស្សនៅជុំវិញអ្នកតែងតែមករកអ្នកដើម្បីសុំយោបល់ ឬរិះគន់ដោយស្មោះត្រង់ ប៉ុន្តែក្នុងន័យស្ថាបនា។ នេះគឺដោយសារតែអ្នកដឹងពីរបៀបបំបែកអារម្មណ៍របស់អ្នក ពីស្ថានភាពដែលកើតឡើង។ ដូច្នេះហើយ អ្នក​នឹង​មិន​បណ្តោយឲ្យអារម្មណ៍​របស់​អ្នក​ចូល​រួម​ក្នុង​ស្ថានភាព​ណា​មួយ​ឡើយ ដើម្បី​កុំ​ឲ្យប៉ះពាល់ ឬ​មាន​ឥទ្ធិពល​លើ​ការ​វិនិច្ឆ័យ​របស់​អ្នក​ចំពោះ​អ្វី​ដែល​ត្រូវ និង​អ្វី​ខុស។ ដូច្នេះអ្នកតែងតែព្យាយាមធ្វើរឿងត្រឹមត្រូវ ព្រោះ​ងជឿ​ថា​ ការ​ធ្វើ​អ្វី​ក៏​ដោយ​ការ​គិត​ ជា​រឿង​សំខាន់​បំផុតក្នុងជីវិត៕

គ្រូ ណុប

ចុចអាន៖ក្នុងចំណោមមនុស្ស ៤ នាក់ខាងក្រោម តើម្នាក់ណាឆ្លាតជាងគេ ដើម្បីដោះស្រាយបញ្ហា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម