Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាល បង្កើតក្រុងបីបន្ថែមផ្តល់ផលប្រយោជន៍​អ្វីខ្លះសម្រាប់សង្គម​​សេដ្ឋកិច្ច?

បានផុស

នៅ

រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​បង្កើត​ក្រុង​ថ្មី​ចំនួន​បី​បន្ថែម​ទៀត​ រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន និងក្រុង​ឧដុង្គម៉ែជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អរិយក្សត្រ គឺជាក្រុងទី២របស់ខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ ដោយត្រូវកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។ រីឯក្រុងសំពៅពូន ជាប់ព្រំដែនវៀតណាម នៅក្នុងខេត្តកណ្តាល ដោយកាត់យកឃុំ​ចំនួន០៥ ពីស្រុកកោះធំ។ ចំណែកក្រុងឧដុង្គម៉ែជ័យ ត្រូវបានបំបែកចេញពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំពោះក្រុង​ឧដុង្គម៉ែជ័យ កាត់យកឃុំចំនួន៥ពីស្រុកឧដុង្គ។

ក្រោយមានការបង្កើតក្រុងថ្មីជាបន្តបន្ទាប់ អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ច មើលឃើញពីសញ្ញាវិជ្ជមាន ដោយការបង្កើតនេះ នឹងជួយកំណើននៃការអភិវឌ្ឍវិស័យអចលនទ្រព្យ និងចរន្តសេដ្ឋកិច្ច កាន់តែល្អប្រសើរ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល យល់ឃើញថា គឺជាសញ្ញាល្អចំពោះការអភិវឌ្ឍ​នៅកម្ពុជា។ ជាក់ស្តែងលោកឧញ៉ា មានប្រសាសន៍ថា ការបង្កើតក្រុងអរិយក្សត្រ គឺជាការត្រៀមខ្លួនទុកជាមុន​សម្រាប់ការរីកចម្រើននៃតំបន់អរិយក្សត្រ ព្រោះតំបន់នេះ មានកំណើនប្រជាជនកើនឡើងជាលំដាប់។ ជាមួយគ្នានេះ រដ្ឋាភិបាលបញ្ជាក់ហើយថា នឹងមានការសាងសង់ស្ពាន ពីភ្នំពេញទៅអរិយក្សត្រ ដែលកាន់តែផ្តល់ភាពងាយ​ស្រួល​សម្រាប់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។ លោកឧកញ៉ា បានបន្តថា ការតភ្ជាប់ស្ពានកាន់តែធ្វើឱ្យតំបន់នេះអភិវឌ្ឍកាន់​តែខ្លាំង ពោលគឺមិនខុសពីតំបន់ជ្រោយចង្វានោះទេ។ លើសពីនេះទៀត លោកមើលឃើញថា តំបន់អរិយក្សត្រនេះ អាចនឹងរាជរដ្ឋាភិបាលកាត់ចូលក្រុងភ្នំពេញនាថ្ងៃអនាគតក៏ថាបាន។

ដោយឡែកតំបន់ល្វាឯម រដ្ឋាភិបាល ក៏បានប្រកាសអំពីការសាងសង់ស្ពានផងដែរ ដែលបច្ច័យនេះ ធ្វើឱ្យតំបន់ល្វាឯម និងអរិយក្សត្ស នឹងកាន់តែមានសក្ដានុពលផ្នែកអចលនទ្រព្យបន្ថែមទៀត។

«តំបន់អរិយក្សត្រនេះ តម្លៃដីឡើងច្រើនតង់រួចមកហើយ ដោយបច្ចុប្បន្នតម្លៃក៏មិនថោកដែរ ហើយនឹងបន្តឡើងមួយ​តង់ទៀត នៅពេលដែលរដ្ឋាភិបាលសាងសង់ស្ពានរួចរាល់ គឺឡើងដល់ចំណុចខ្ពស់ដូចនៅជ្រោយចង្វាដែរ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកឧកញ៉ា សំ សុខនឿន។

ទាក់ទនឹងការបង្កើតក្រុងថ្មីនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា មើល​ឃើញថា មានផលចំណេញច្រើន ពិសេសការលូតលាស់ផ្នែកអចលទ្រព្យ នឹងមានតម្លៃកើនឡើង ដែលធ្វើ​ឱ្យអ្នក​វិនិយោគចាប់អារម្មណ៍អភិវឌ្ឍកាន់តែខ្លាំង ចំណេញដល់ពលរដ្ឋនៅក្នុងតំបន់។ លើសពីនេះទៀត រាជរដ្ឋាភិបាល នឹងទទួលបានចំណូលចូលជាតិ ពីការប្រមូលពន្ធលើសេវាផ្សេងៗកើនឡើង តាមរយៈចរន្តទិញលក់ និងស្ថាបនា​កសាងនានានៅក្នុងក្រុងថ្មី ដែលនេះជាផលប្រយោជន៍ដ៏សំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច។

ផ្ទុយទៅវិញ លោកថា ប្រសិនបើការគ្រប់គ្រងពុំមានប្រសិទ្ធិភាព គឺអាចធ្វើឱ្យមានការខាតបង់ ប៉ុន្តែបើសិនគ្រប់​គ្រងបានល្អ ទាំងលើទិដ្ឋភាពរដ្ឋបាល សេដ្ឋកិច្ច នោះទីក្រុងថ្មីនឹងមានសោភ័ណភាព និងពង្រីកវិសាលភាពកាន់តែធំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់នៅក្នុងអនុក្រឹតផ្សេងគ្នា ចុះនៅក្នុងថ្ងៃតែមួយថា ការរៀប​ចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងទាំងបីនិងស្រុកពីរ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋ​បាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងនិងស្រុក ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តី​ពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះ​ឆ្នោតជ្រើស​រើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

បើតាមមន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានរាជធានី-ខេត្ត ចំនួន២៥, ក្រុងចំនួន២៧, ស្រុកចំនួន១៦២, ខណ្ឌចំនួន១៤, ឃុំចំនួន១,៤០៥, សង្កាត់ចំនួន២៤១ និងភូមិចំនួន១៤,៣៩៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម