Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់ស្រោចមីស៊ីលដូចទឹកភ្លៀងលើ អ៊ុយក្រែន ក្រោយដ្រូនវាយប្រហារ​មូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែក

បានផុស

នៅ

មេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតច្រើនជាង ៤០ គ្រាប់ លើស្រុក Kupiansk ក្នុងតំបន់ Kharkiv ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងតំបន់ Kharkiv រុស្ស៊ីបានបាញ់ផ្លោងលើទីក្រុងជាង ២៥ នៅតាមបណ្តោយជួរមុខ Kupiansk-Lyman ខណៈនៅក្នុងតំបន់ Zaporizhzhia វិញ រុស្ស៊ីបានវាយប្រហារទីក្រុងជិត ២០ ។

ចំពោះការវាយប្រហារនេះ ក្រសួងការពារជាតិ​ រុស្ស៊ីចេញបញ្ជាក់ថា រុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែនប្រហែល ៦០ នាក់ នៅតាមបណ្តោយខ្សែទំនាក់ទំនង Kupiansk-Lyman និងបានកម្ទេចសម្ភារៈយោធាអ៊ុយក្រែនជាច្រើនផងដែរ ។

ការបាញ់ស្រោចជាច្រើនគ្រាប់លើអ៊ុយក្រែននេះ​ គឺជាការឆ្លើយតប បន្ទាប់ពីអ៊ុយក្រែនប្រើប្រាស់ដ្រូនគ្មានមនុស្សបើក វាយប្រហារលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែក Engels នៅភាគខាងត្បូងប្រទេសរុស្ស៊ី ដែលបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ ។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Engels ត្រូវបានរុស្ស៊ីប្រើប្រាស់ម្តងហើយម្តងទៀត ដើម្បីវាយប្រហារដោយមីស៊ីលលើគោលដៅផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបើកការលុកលុយកាលពីថ្ងៃទី ២៤ខែកុម្ភៈមក ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ Reuters

ចុចអាន ៖ ដ្រូនអ៊ុយក្រែន វាយប្រហារមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្ត​ត្បូង​ឃ្មុំ ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឆ្នាំ​២០២៤ និង​ដុត​កម្ទេច​គ្រឿងញៀន ជាង​០៥​គីឡូក្រាម ដែល​បង្ក្រាបបាន

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការបញ្ជាឃុំខ្លួននគរបាល២រូប និងបក្សពួក ក្រោយលួចធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនជាតិវៀតណាម

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរខេត្ត​ព្រះសីហនុ បង្ហាញ​វត្ថុតាង​គ្រឿងញៀន​ជិត​២​តោន ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រឹបអូស មុននឹង​យកទៅ​ដុត​កម្ទេចចោល

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សិន​ជូ​រី ផ្លា​ហ្សា​ ៖ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​លក់ដុំ និង​រាយ​ភ្នំពេញ​ ទីតាំង​សម្គាល់​ថ្មី​នៃ​ឧត្តមភាព​សហគមន៍

Sokha Hotels

ព័ត៌មានពេញនិយម