Connect with us

ព័ត៌មានជាតិ

ចំណូល​វិស័យសាធារណការ​កើនពី ២ លាន​ដុល្លារ ដល់ ៤០ លាន​ដុល្លារ ក្នុងមួយ​ឆ្នាំ​

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធអនឡាញទៅលើសេវាសាធារណៈដូចជាចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសឬហៅថា «ឆៀក» និងផ្ទេរកម្មសិទ្ធិយានយន្ត ប្តូរនិងពន្យារបណ្ណបើកបរជាដើម បានជួយឱ្យក្រសួងរកចំណូលបានជាង ៤០ លានដុល្លារអាមេរិក ក្នុង១ឆ្នាំចូលសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលឆៀកស្ថិតនៅផ្សារដីហុយ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រីបានបន្តថា កាលពីមិនទាន់ដាក់ឱ្យប្រជាពលរដ្ឋចូលប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់វិស័យសាធារណការ ចំណូលបានមកពីសេវាសាធារណៈរកបានត្រឹមតែប្រមាណ​ ២ លានដុល្លារក្នុង ១ ឆ្នាំតែប៉ុណ្ណោះ

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា «ការបង្កើតប្រព័ន្ធអនឡាញ មិនត្រឹមតែជួយឱ្យក្រសួងរកចំណូលបានចូលក្នុងថវិកាជាតិនោះទេ ថែមទាំងផ្តល់ភាពងាយស្រួល រហ័ស និងចំណេញពេលវេលា សំដៅបញ្ឈប់ការចំណាយក្រៅផ្លូវនៅតាមកន្លែង​ផ្តល់សេវានីមួយៗ»។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានបបន្ថែមថា ក្រសួងកំពុងខិតខំប្រឹងប្រែងរិះរកនីតិវិធីធ្វើការងារឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងធ្វើការឱ្យកាន់តែប្រសើរជាងមុន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ខណៈរាជរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការដឹកញ្ជូន និងការធ្វើដំណើរឱ្យកាន់តែសម្បូរបែបនៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម