ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសឈប់ធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរបរទេស (មានវីដេអូ)
ប្រទេសចិនបានប្រកាសថា អ្នកដំណើរដែលមកដល់ប្រទេសនេះ លែងតម្រូវឲ្យធ្វើចត្តាឡីស័កទៀតហើយ ចាប់ពីថ្ងៃទី០៨ខែមករា ឆ្នាំ២០២៣ទៅ។
នេះជាវិធានការរឹតបន្តឹងចុងក្រោយ ដែលនឹងត្រូវដកចេញ ខណៈប្រទេសចិន បោះបង់ចោលគោលនយោបាយសូន្យកូវីដរបស់ខ្លួន។
ប្រទេសចិន កំពុងផ្ទុះនៃការឆ្លងជំងឺទាក់ទងនឹងកូវីដ ហើយបុគ្គលិកពេទ្យបាននិយាយថា ពួកគេកំពុងតស៊ូដើម្បីដោះស្រាយជាមួយរឿងនេះ។
នៅក្នុងការអត្ថាធិប្បាយដំបូងលើវិធានការនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានជំរុញឲ្យក្រុមមន្ត្រីធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីរបស់គាត់ដែលនិយាយថា ប្រទេសនេះប្រឈមមុខនឹងស្ថានភាពថ្មីដែលទាមទារឲ្យមានការឆ្លើយតបជាគោលដៅបន្ថែមទៀត។
ចាប់តាំងពីខែមីនាឆ្នាំ២០២០មក អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសចិន ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក ជាកាតព្វកិច្ច។ ប៉ុន្តែរយៈពេលត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ពី ៣សប្តាហ៍មកត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
ក្រោមច្បាប់ថ្មី ជំងឺកូវីដនឹងត្រូវបន្ទាបពីជំងឺឆ្លងប្រភេទ A ទៅជាប្រភេទ B ដែលនេះមានន័យថា ការធ្វើចត្តាឡីស័កនឹងមិនត្រូវអនុវត្តទៀតទេ៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន មានអ្នកស្លាប់ដោយសារកូវីដ លើកដំបូង ក្នុងរយៈពេលជាង កន្លះខែ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ