Connect with us

ព័ត៌មានជាតិ

ការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែ បំពុលបរិស្ថានដល់ទឹកស្ទឹង អាចជាការត្រូវដងត្រូវផ្លែជាមួយជលផល

បានផុស

នៅ

បែរ​ចិញ្ចឹម​ត្រី​យ៉ាង​អនាធិបតេយ្យ​ជាច្រើន​កន្លែង តាម​បណ្ដោយ​ដងស្ទឹង​សង្កែ នៅ​ប៉ែក​ខាង​លើ​ទឹក កំពុង​បង្ក​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពុល​បរិស្ថាន​ដល់​ទឹក​ដងស្ទឹង​សង្កែ ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ប៉ែក​ខាងក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ​នេះ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​មើល​ដល់​ទីតាំង​ខាងលើ នា​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ កត់​សម្គាល់​ថា នៅ​ប៉ែក​ខាងលើ​ស្ទឹង ចាប់ពី​ចំណុច​ភូមិ​ចិន រហូតដល់​ភូមិ​កំពង់​ពិល មាន​ការ​ចិញ្ចឹម​ត្រី​ជាច្រើន​កន្លែង បង្ក​ការ​បំពុល​ទឹកស្ទឹង​សង្កែ ឲ្យ​កខ្វក់ និង​ប៉ះពាល់​ដល់​ការ​រស់នៅ​ផ្នែក​ខាងក្រោម និង​អ្នក​ប្រើប្រាស់​ទឹកស្ទឹង។

នៅ​ក្នុង​ខណៈ​នោះ​ដែរ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ​ធ្វើ​របាយការណ៍​ពី​ផល​ប៉ះពាល់​មក​រដ្ឋបាល​ខេត្ត ដើម្បី​មាន​វិធានការ​បន្ទាន់​ក្នុង​ការ​ទប់ស្កាត់ លុបបំបាត់​ភាព​អនាធិបតេយ្យ​ដែល​កំពុង​កើតមាន​ទាំងនេះ។

ទាក់ទង​នឹង​ការ​ចិញ្ចឹម​ត្រី​បែប​អនាធិបតេយ្យ​នេះ​ដែរ កន្លងមក​លោក ជួង សុភា ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង ធ្លាប់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បែរ​ចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ​ចាប់ពី​ភូមិ​ចិន​ទៅ មាន​ប្រមាណ​ជាង ៤០ ទីតាំង ដែល​កំពុង​ចិញ្ចឹម​ត្រី​ប្រភេទ ទី​ឡា​ត្យា និង​ត្រី​ក្រហម រយៈពេល ៥ ឆ្នាំ មក​ហើយ មិន​មាន​ច្បាប់​ទម្លាប់​នោះ​ទេ គ្រាន់តែ​ជូន​ដំណឹង​ឲ្យ​មន្ត្រី​ដឹង​ប៉ុណ្ណោះ។

លោក​បន្ត​ថា មុន​ដំបូង​ពួកគាត់​ចិញ្ចឹម​តិចតួច​ទេ យូរ​ទៅ​ចេះតែ​ពង្រីក​ការ​ចិញ្ចឹម​ត្រី​កាន់តែ​ច្រើន​គ្រួសារ តែ​ជា​ប្រភេទ​បែរ​តូចៗ​នោះ​ទេ គឺ​ក្នុង​បែរ​មួយ​មាន​ការ​ចិញ្ចឹម​ត្រី​ប្រហែល ៥០០០ ក្បាល​ប៉ុណ្ណោះ។ លោក​ក៏បាន​ទទួល​ស្គាល់​ថា ការ​ចិញ្ចឹម​ត្រី​ប្រើ​ចំណី​បែបនេះ​វា​ប៉ះពាល់​ដល់​ទឹកស្ទឹង​ខ្លះ​ហើយ ដែល​ពីមុន​ទឹក​ហូរ​មិនសូវ​អី​ទេ ប៉ុន្តែ​បច្ចុប្បន្ន ក្រោយពី​បាន​បិទ​ទំនប់​ស្ទាក់​ទឹក នៅ​សាលា​តា​អន ក្នុង​ស្រុក​ឯក​ភ្នំ រួច​មក ទឹក​មិន​សូវ​ហូរ វា​ប៉ះពាល់​គុណភាព​ទឹក​ហើយ។

បើ​ទោះបី​ជា​លោក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ធ្លាប់​បាន​បញ្ជាក់​ថា នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត គឺ​ក្រោយពី​ពួកគាត់​ប្រមូល​ផល​ត្រី​រួចហើយ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ និង​ឲ្យ​រុះរើ​លែង​ឲ្យ​ចិញ្ចឹម​ទៀត​ហើយ​ក៏ដោយ ក៏​ប្រភព​ជាច្រើន​បាន​លើក​ឡើង​ថា ក្នុង​ចំនួន​ជាង ៤០ បែរ បើ​ការ​សន្យា​ថា នឹង​ប្រមូល​ផល​មុន​ពេល​ចូលឆ្នាំ ចុះ​បើ​បែរ​ពាក់កណ្ដាល​ចាប់ផ្ដើម​ប្រមូល​ផល ហើយ​ចំនួន​បែរ​ពាក់​កណ្ដាល​ទៀត​ទើប​លែង​កូន​ត្រី​ចូល តើ​លោកនាយ​ខណ្ឌ​ត្រូវ​បន្ត​រង់ចាំ​ឲ្យ​ត្រី​ធំ​ទើប​ប្រមូល​ផល​ដែរ​ឬ​យ៉ាងណា? ដោយ​មជ្ឈដ្ឋាន​ទាំង​នោះ​បាន​សង្កត់​ធ្ងន់​ថា វា​អាច​ជា​ការ​ត្រូវ​ដង ត្រូវ​ផ្លែ​ជាមួយ​មន្ត្រី​រដ្ឋបាល​ជល​ផល ទើប​អាច​សុខសាន្ត​យ៉ាង​នេះ។

ជុំវិញ​បញ្ហា​នេះ កម្ពុជា​ថ្មី បាន​ព្យាយាម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​ទៅ​លោក ជួង សុភា ជា​ច្រើន​លើក តែ​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន​ទេ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ១២ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ១៥ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម២១ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍២២ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម