ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន មានបំណងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅ UN ក្នុងខែកុម្ភៈ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារទី២៧ខែធ្នូនេះថា រដ្ឋាភិបាលរបស់លោក មានគោលបំណងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅចុងខែកុម្ភៈ ពោលគឺចំខួបនៃការវាយលុករបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេស Dmytro Kuleba បានប្រាប់ AP នៅក្រសួងការបរទេសថា “អង្គការសហប្រជាជាតិ អាចជាកន្លែងដ៏ល្អបំផុតសម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ ពីព្រោះនេះមិនមែនជាការលម្អៀងទៅខាងប្រទេសណាមួយនោះទេ។
លោក Kuleba និយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អាចជាអ្នកសម្រុះសម្រួល សម្រាប់កិច្ចចរចាសន្តិភាព។
លោកក៏បាននិយាយផងដែរថា អ៊ុយក្រែននឹងធ្វើអ្វីៗតាមដែលអាចធ្វើបាន ដើម្បីឈ្នះសង្រ្គាមនៅឆ្នាំ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ លោកបន្ថែមថា ផ្នែកការទូតតែងតែដើរតួនាទីយ៉ាងសំខាន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ដ្រូនអ៊ុយក្រែន វាយប្រហារមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ