Connect with us

ព័ត៌មានជាតិ

បញ្ចៀសធ្វើដំណើរតាម​ផ្លូវ​ជាតិ​លេខ ៧៣ ប្រធាតុ-​ក្រចេះ ត្រៀម​បើកការដា្ឋន​ស្ពាន​ខេត្តក្រចេះ

បានផុស

នៅ

រដ្ឋបាលខេត្តក្រចេះនារសៀលថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានជូនដំណឹងដល់សាធារណជននិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ​ដើម្បី​រៀបចំ​បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរីទៅស្រុក​ព្រែកប្រសព្វ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះខេត្តក្រចេះ។

​ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ខេត្តក្រចេះ បាន​ណែនាំ​​ឲ្យ​បញ្ចៀសការ​ធ្វើ​ចរាចរចំពោះយានយន្តគ្រប់ប្រភេទឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧៣ ប្រធាតុ -ក្រចេះ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង​០៥:០០​នាទី​ព្រឹក រហូតដល់បញ្ចប់កម្មវីធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​បញ្ចៀសការកកស្ទះចរាចរ រដ្ឋបាលខេត្តក្រចេះ បាន​រៀបចំ​ទិសដៅបញ្ចៀសចរាចរដូចខាងក្រោម៖

-ការធ្វើដំណើរ​ទិសដៅពីរាជធានីភ្នំពេញឬខេត្តផ្សេងៗមកកាន់ខេត្តក្រចេះ ស្ទឹងត្រែង ត្រូវ​ធ្វើដំណើរតាមផ្លូវជាតិ​លេខ​៧ តាម​ស្រុកស្នួល។
-ការធ្វើដំណើរទិសដៅពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី ទៅរាជធានីភ្នំពេញឬទៅបណ្តាខេត្តផ្សេងៗត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ តាមស្រុកស្នួល៕

អត្ថបទ៖ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម