Connect with us

កីឡា

ស្ទើរមិនយល់! Liverpool ឆក់យកកីឡាករដែល Man Utd តាមប្រមាញ់ស្ងាត់ៗជាលើកទី២

បានផុស

នៅ

ក្រុមហង្សក្រហម Liverpool បានយកឈ្នះ Manchester United ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Cody Gakpo បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ ក្លិប PSV ជាក្រុមលីគកំពូលហូឡង់ បានប្រកាសកាលពីយប់ថ្ងៃចន្ទ។

ការណ៍នេះត្រូវបានគេចាត់ទុកថា Liverpool បានឆក់យកកីឡាករដែល Man Utd ចាប់អាម្មណ៍ចង់បានស្ងាត់ៗជាលើកទី២ បន្ទាប់ធ្លាប់បានធ្វើរឿងនេះម្ដងកាលពីជាងកន្លះឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Man United បានកំពុងសម្លឹងមើលលើការផ្ទេរកីឡាករជាថ្មី ដោយចង់នាំចូលខ្សែបម្រើស្លាប Gakpo រូបនេះក្នុងខែមករា បន្ទាប់ពីការសម្រេចចិត្តរបស់ក្លិបក្នុងការលុបចោលកិច្ចសន្យារបស់ Cristiano Ronaldo កាលពីខែវិច្ឆិកា។

វាត្រូវបានខកចិត្តម្ដងរួចទៅហើយកាលពីខែមិថុនា ក្រុមបិសាចក្រហម Man United ចាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយកកីឡាករ Darwin Nunez ប៉ុន្តែទីបំផុត Liverpool ដណ្ដើមបានលើការចុះហត្ថលេខាផ្លូវការ។ ឥឡូវនេះ រឿងនេះកើតឡើងម្តងទៀត ដោយការដណ្ដើម Gakpo បានសម្រេចនៅមុនទីផ្សារដោះដូរកីឡាកររដូវរងារ បើកនៅថ្ងៃអាទិត្យ ទី០១ ខែមករាខាងមុខនេះ ដ្បិតមានពាក្យចចាមអារាមថា Man United ចង់បានកីឡាករហូឡង់រូបនេះនាប៉ុន្មានថ្ងៃចុងក្រោយ។

ជុំវិញការចុះហត្ថលេខាលើខ្សែបម្រើស្លាប Cody Gakpo ប្រភពពី ESPN ថាតម្លៃនៃកិច្ចព្រមព្រៀងនេះគឺប្រហែល ៣៧លានផោន ហើយថាភាគីទាំងសងខាង បានបញ្ចប់ការចរចារ និងឈានទៅដល់ការកិច្ចព្រមព្រៀងជាផ្លូវការហើយ។នេះបើតាមក្លិប PSV បានចេញសេចក្ដីថ្លែងការណ៍នៅលើហ្វេសប៊ុក។

ក្លិបហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “PSV និង Liverpool FC បានឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរ Cody Gakpo ដែលត្រូវបានស្នើឡើង។ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះនឹងចាកចេញទៅកាន់ប្រទេស អង់គ្លេសក្នុងពេលឆាប់ៗនេះ ជាកន្លែងដែលគាត់នឹងត្រូវអនុវត្តនីតិវិធីចាំបាច់មុនពេលបញ្ចប់ នៃការផ្ទេរ។”

Gakpo វ័យ ២៣ឆ្នាំ ជាតារាជំនាន់ថ្មីដែលប្រកួតក្នុង World Cup នៅប្រទេសកាតា ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ ឱ្យជម្រើសជាតិហូឡង់ មុនពេលធ្លាក់ចេញក្នុងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ក្រោមដៃក្រុមម្ចាស់ជើងឯក អាហ្សង់ទីន។

ខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះ គឺជាគោលដៅចង់បានរបស់ក្លិប Leeds និង Southampton ក្នុងអំឡុងពេលរដូក្តៅ ហើយអ្នកចាត់ការទូទៅរបស់ Man United លោក Erik ten Hag ក៏ធ្លាប់បានបញ្ចុះបញ្ចូលក្លិបឱ្យពិចារណាលើការផ្ទេរកីឡាកររូបនេះនៅចុងរដូវក្តៅផងដែរ៕

ប្រភព៖ espn.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម