ព័ត៌មានជាតិ
ចិនផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានកម្រិតដល់ក្រសួងកសិកម្មកម្ពុជា
ចិនបានប្រគល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដល់ក្រសួងកសិកម្មកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២នេះ។
ថ្លែងនៅក្នុងពិធីនេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងចំណោមវ៉ាក់សាំងការពារជំងឺឆ្លងសត្វរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទនៃប្រទេសចិនលើកនេះ មានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបុសក្បាលកគោក្របីសរុប ៥០ម៉ឺនកម្រិត។ លោកសង្ឃឹមថា វ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។
នៅក្នុងពិធីប្រគល់ទទួលនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងអរគុណដល់សាធារណៈរដ្ឋប្រជាមានិតចិន ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ១លានកម្រិត ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វនៅកម្ពុជា។
លោករដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ។ លោកគូសបញ្ជាក់ថា ការចិញ្ចឹមសត្វពឹងផ្អែកជាសំខាន់លើកត្តាពូជ ចំណី ការគ្រប់គ្រងសុខភាព និងការជំរុញទីផ្សារ។
កន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម បានខិតខំប្រឹងប្រែងជំរុញឱ្យវិស័យនេះ មានការរីកចម្រើន ប៉ុន្តែជួបនូវបញ្ហាលំបាកមួយចំនួនដូចជា៖ ជំងឺឆ្លងសត្វ គឺជាឧបសគ្គមួយចម្បងដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹម ការផ្គត់ផ្គង់ និងផលិតផលសត្វនៅលើទីផ្សារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង កម្ពុជា បានជួបប្រទះនូវការផ្ទុះឆ្លងរាលដាលជំងឺមួយចំនួនដូចជា ជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្តាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងនាពេលថ្មីៗនេះ ជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វ ពិសេសកសិករនៅជនបទ។ លើសពីនេះទៀត មន្ទីរពិសោធន៍ និងធនធានមនុស្ស នៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។
បើតាមលោក ឌិត ទីណា កន្លងមកចិន បានគាំទ្រវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដោយក្នុងនោះ មានការលើកកម្ពស់ការចិញ្ចឹមតាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការនានា មានដូចជា កកម្មវិធីឡជីវឧស្ម័ន និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀត។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា។ ភាគីទាំងពីរបានប្រកាសរួមគ្នាកំណត់ថា ឆ្នាំ ២០២៣ នឹងក្លាយទៅជាឆ្នាំមិត្តភាពចិននិងកម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មមានសារសំខាន់ខ្លាំងនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ។ នៅខែមករា ឆ្នាំ ២០២៣ ភាគីទាំងពីរគ្រោងនឹងធ្វើការនាំចេញម្រេចទៅប្រទេសចិន ហើយនៅខែ មីនា អ្នកជំនាញក្រុមទី២នៃគម្រោងផែនការអភិវឌ្ឍកសិកម្មកម្ពុជា ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជា ដើម្បីចាប់ផ្តើមការងារ។ ក្រៅពីនេះ ការងារនាំចេញកសិផល ដែលមានគុណភាពល្អប្រសើររបស់កម្ពុជាដូចជា ផលិតផលត្រចៀកកម្ម ដូង នឹងត្រូវអនុវត្តជាបន្តបន្ទាប់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម២៣ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល