ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ដ៏សាហាវ វាយប្រហារទីក្រុងវាលខ្សាច់របស់ ហ្ស៊កដានី បង្ខំឲ្យជម្លៀសមនុស្សចេញ
ទីក្រុងថ្មបុរាណ Petra ត្រូវបានទឹកជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីតាំងបុរាណមួយនេះ ជាហេតុបង្ខំឲ្យមានការជម្លៀសមនុស្សចេញ។
ទឹកពីភ្នំក្បែរៗនោះ បានហូរចូលទីក្រុងពណ៌ក្រហមដ៏ល្បីល្បាញ ដែលមានអាយុកាលជាង ២០០០ឆ្នាំមកហើយ។
អ្នកទេសចរ និងអ្នកស្រុកប្រមាណ១៧០០នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសចេញពីតំបន់នេះ ទៅកាន់ទីសុវត្ថិភាព។ កាលពីឆ្នាំ២០១៨ មនុស្សចំនួន១៣នាក់ ត្រូវបានសម្លាប់នៅក្នុងគ្រោះទឹកជំនន់ស្រដៀងគ្នា នៅទីតាំងនេះ។
វីដេអូឃ្លីបពីតំបន់ទេសចរណ៍ដែលមានអ្នកទស្សនាច្រើនបំផុតរបស់ហ្ស៊កដានី ចម្ងាយ២៤១គីឡូម៉ែត្រ ភាគខាងត្បូងនៃក្រុងហ្ស៊េរុយសាឡិមមួយនេះ បានបង្ហាញពីទឹកហូរធ្លាក់ចូលទៅក្នុងច្រកចូលប្រាសាទ Petra ខណៈអ្នកទេសចរដែលភ័យស្លន់ស្លោ បាននាំគ្នារត់គេចខ្លួន។
នៅតំបន់ជិតខាង Maan, មនុស្សចំនួន៣នាក់ បានរងរបួសដោយសារទឹកជំនន់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង ត្រូវបានទឹកហូរនាំយកទៅ។
គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងដ៏សាហាវដែលវាយប្រហារទីក្រុង Petra លើកមុនគឺនៅឆ្នាំ ១៩៦៣ នៅពេលភ្ញៀវទេសចរបារាំង ២២ នាក់ និងមគ្គុទ្ទេសក៍ក្នុងស្រុកម្នាក់ ត្រូវបានសម្លាប់ដោយសារកម្រិតទឹកដែលហក់ឡើងយ៉ាងឆាប់រហ័ស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ធ្លាយឧស្ម័នពុលនៅកំពង់ផែ ហ្ស៊កដានី សម្លាប់មនុស្ស១១នាក់ របួសជាង ២៥០នាក់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង