Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា៖ ៧៧ឆ្នាំទៀត ផែនដី អាចប្រឈមនឹងការផុតពូជទ្រង់ទ្រាយធំ 

បានផុស

នៅ

ការសិក្សាថ្មីមួយបានព្រមានថា ផែនដីនឹងប្រឈមការផុតពូជទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ២១០០ ដែលអាចបំផ្លាញជីវចម្រុះពិភពលោក ជាងមួយភាគបួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិទ្យាសាស្ត្រអូស្ត្រាលី និងអ៊ឺរ៉ុប បានបង្កើតផែនដីនិម្មិតមួយ ដើម្បីសិក្សាផែនការនៃការផុតពូជជាសកល ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

លទ្ធផលបានចង្អុលបង្ហាញថា មានការបាត់បង់១០ភាគរយនៃប្រភេទរុក្ខជាតិនិងសត្វទាំងអស់នៅត្រឹមឆ្នាំ២០៥០ ហើយកើនឡើងដល់ ២៧ភាគរយនៅចុងបញ្ចប់នៃសតវត្សរ៍នេះ។

អ្នកវិទ្យាសាស្ត្របានស្តីបន្ទោសរឿងនេះទៅលើ “ការកេងប្រវ័ញ្ចធនធានហួសហេតុ ការផ្លាស់ប្តូរការប្រើប្រាស់ដី ការប្រមូលផលលើស ការបំពុល ការប្រែប្រួលអាកាសធាតុ និង ការឈ្លានពានជីវសាស្រ្ត”។

ការសិក្សានេះ ដឹកនាំដោយអ្នកវិទ្យាសាស្ត្រគណៈកម្មការអឺរ៉ុប Giovanni Strona និងសាស្រ្តាចារ្យ Corey Bradshaw នៃសាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide ប្រទេសអូស្ត្រាលី។

ក្រុមអ្នកសិក្សានិយាយថា ភពផែនដី បានចូលទៅក្នុងព្រឹត្តិការណ៍ផុតពូជទ្រង់ទ្រាយធំលើកទីប្រាំមួយរបស់ខ្លួនរួចទៅហើយ ដែលជំរុញដោយសកម្មភាពមនុស្ស និងបម្រែបម្រួលអាកាសធាតុ។

យោងតាមបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ, ប្រភេទពួជជាង ៤២ ១០០ប្រភេទ ត្រូវរងការគំរាមកំហែងជាមួយនឹងការផុតពូជ។

សាស្ត្រាចារ្យ Bradshaw និយាយថា “កុមារដែលកើតនៅថ្ងៃនេះហើយរស់នៅក្នុងវ័យ៧០ឆ្នាំប្លាយ អាចនឹងដឹងអំពីការបាត់ខ្លួននៃរុក្ខជាតិ និងសត្វរាប់ពាន់ប្រភេទ ចាប់ពីផ្កាអ័រគីដេតូចៗ និងសត្វល្អិតតូចបំផុត រហូតដល់សត្វធំៗដូចជាដំរី និងខ្មាឃ្មុំជាដើម”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តារាវិទូ រកឃើញអាចម៍ផ្កាយ ដែលនឹងហោះមកបុក ផែនដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម