Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរ និងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាង​សង់នូវលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដើម្បីឲ្យលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៧ ខែធ្នូនេះថា រាជរដ្ឋាភិបាល បន្តគាំទ្រការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ នៅក្នុងការទទួលបានលំនៅដ្ឋានសមរម្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ទីមួយលើកទឹកចិត្តជាមួយនឹងការសាងសង់លំនៅដ្ឋានតម្លៃថោក ព្រោះមន្ត្រីរាជការ ឬក៏ប្រជាពលរដ្ឋរបស់យើង ដែលមានប្រាក់ចំណូលទាប មានតម្រូវការលំនៅដ្ឋានដោយតម្លៃថោក ហើយរកគ្រប់វិធីដើម្បីនឹងធ្វើ ដើម្បីដោះស្រាយលំនៅដ្ឋាន នៅក្នុងប្រទេសរបស់យើង ទៅលើអ្នកដែលមានប្រាក់ចំណូលមធ្យម ឬក៏តូចតាច ដែលពុំមានលទ្ធភាពទិញផ្ទះបានតម្លៃខ្ពស់»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាល បានលើកទឹកចិត្តរួចហើយ ទៅលើការសាងសង់ផ្ទះលក់ តាមរយៈការលើកលែងពន្ធដារនៃតម្លៃផ្ទះក្រោម ៧ម៉ឺនដុល្លារ។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន​ បានសំណូមពរ និងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់នូវលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យ ដើម្បីឲ្យលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម