ជីវិតកម្សាន្ដ
រួមរស់ជាមួយគ្នាជាង ៩ឆ្នាំ Simon Cowell ទើបសុំមិត្តស្រីរៀបការ
រួមរស់ជាមួយគ្នាជាង ៩ឆ្នាំ រហូតដល់មានកូនប្រុសមួយទៅហើយ តារាទូរទស្សន៍ Simon Cowell ទើបដាច់ចិត្តសុំមិត្តស្រីរៀបការ ព្រមទាំងព្រលយថា អាពាហ៍ពិពាហ៍របស់ខ្លួននឹងរៀបចំឡើងដោយមិនកំណត់ពេលនោះទេ។
កាលពីបុណ្យណូអែលកន្លងទៅថ្មីៗនេះ មហាសេដ្ឋីតន្ត្រីវ័យ ៦៣ឆ្នាំ Simon Cowell បានស្នើសុំអ្នកនាង Lauren Silverman វ័យ ៤៥ឆ្នាំ ដែលជាមិត្តស្រីរបស់លោកជាង ៩ឆ្នាំមកហើយ ចូលរោងការជាផ្លូវការ ប៉ុន្តែបែរជាមិនប្រាប់កាលបរិច្ឆេទច្បាស់លាស់ ដោយអះអាងថា លោកនឹងរៀបចំពិធីមង្គលការភ្លាម ពេលណាដែលរួចរាល់ទាំងសងខាង។
ថ្វីត្បិតបានសុំមិត្តស្រីរៀបការហើយក៏ដោយ ប៉ុន្តែថ្លែងទៅកាន់កាសែត The Sun លោក Simon បានប្រាប់ថា ខ្លួនចូលចិត្តធ្វើអ្វីដែលមិនបង្ខំ ព្រោះវាគ្មានសម្ពាធ និងធ្វើឱ្យលោកសប្បាយចិត្ត ដូច្នេះពេលវេលាជាក់លាក់នៃថ្ងៃមង្គលរបស់លោក មិនទាន់ប្រាកដឡើយ។ យោងតាមកាសែត The Sun តារាប្រុសរូបនេះ និងមិត្តស្រី អាចនឹងរៀបការនៅខែកញ្ញា ឆ្នាំ២០២៣ ក្រោយពេលផ្ទះថ្មីរបស់ពួកគេនៅ Cotswolds សាងសង់រួចរាល់ជាស្ថាពរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាបង្ហាញម៉ូដស្បែកខ្មៅបំផុតលើលោក បំបែកកំណត់ត្រាស្ដង់ដារស្រីស្អាតរបស់ Guinness
ចុចអាន៖ Selena Gomez ទទួលស្គាល់ថា នាងមានបញ្ហាសុខភាព ពេលកំពុងសម្រកទម្ងន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា