កីឡា
Lewandowski បង្ហាញអារម្មណ៍ច្បាស់លាស់ចំពោះការត្រឡប់របស់ Messi មកកាន់ Barcelona វិញ
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Barcelona បានបន្ថែមសាំងទៅលើភ្លើង ជុំវិញការវិលត្រឡប់របស់ Lionel Messi មកកាន់កីឡដ្ឋាន Camp Nou ជាមួយនឹងមតិចុងក្រោយរបស់ខ្លួនអំពីការលេងជាមួយគ្នា។
Robert Lewandowski បាននិយាយអំពីបំណងប្រាថ្នារបស់ខ្លួនក្នុងការលេងជាមួយ Lionel Messi ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយអំពីការវិលត្រឡប់ដ៏រំភើបមកកាន់ទឹកដី Camp Nou សម្រាប់កីឡាករអាហ្សង់ទីនរូបនេះ។

Messi បានចូលរួមជាមួយក្លិបយក្សរបស់បារាំងក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ ក្នុងរដូវក្តៅឆ្នាំ២០២១ បន្ទាប់ពី Barcelona មិនអាចចុះកិច្ចសន្យាថ្មីជាមួយកីឡាករនាំលេងរូបនេះ ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ បន្ទាប់ពីយុទ្ធនាការដំបូងដ៏លំបាកក្នុងទីក្រុងប៉ារីស គេបានស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់បាន ១៤ដងក្នុងរយៈពេលនេះ ហើយបាននិយាយអំពីក្ដីសុខរបស់គេក្នុងការសម្របខ្លួនទៅនឹងជីវិតនៅប្រទេសបារាំង។

តារាឆ្នើមរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលជ័យជម្នះចុងក្រោយក្នុងពានបាល់ទាត់ពិភពលោក ដ៏គួរឲ្យកត់សម្គាល់របស់អាហ្សង់ទីនលើបារាំង កាលពីដើមខែនេះ។ Messi បានបំបែកឯតទគ្គកម្មជាច្រើននៅក្នុងវគ្គផ្តាច់ព្រ័ត្រ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ El Mundo Deportivo ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Barcelona បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការលេងជាមួយ Messi មុនពេលពួកគេទាំងពីរព្យួរស្បែកជើង ទំនងជាបង្កឱ្យមានការរំពឹងទុកថា កីឡាករអាហ្សង់ទីនអាចត្រលប់ទៅ Camp Nou វិញ។

នៅពេលសួរថា តើអ្នកចង់លេងក្នុងក្រុមរួមគ្នាជាមួយ Messi ដែរឬទេ Lewandowski បានឆ្លើយថា “វាមិនអាស្រ័យលើខ្ញុំទេ។ ជាការពិតណាស់ យើងឃើញថាឥឡូវនេះគាត់លេងច្រើន “កីឡាករនាំលេង” ប្រហែលជាគាត់ស៊ុតបញ្ចូលទីបានតិចជាងមុន និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមរបស់គាត់ច្រើនជាងមុនវិញ ទោះបីជាគាត់បន្តស៊ុតបញ្ចូលទីក៏ដោយ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងសម័យផ្សេងទៀត ឥឡូវគាត់ជាកីឡាករបាល់ទាត់ដែលខ្សែប្រយុទ្ធគ្រប់រូបស្រមៃចង់លេងជាមួយ“។
ជាមួយគ្នានេះ Messi បានបដិសេធមិនឆ្លើយតបតាមទូរស័ព្ទធ្វើឡើងក្នុងនាមអ្នកចរចាដែលស្និទ្ធនឹងប្រធានក្លិប Barcelona លោក Joan Laporta កំពុងចង់បានតារាសញ្ជាតិអាហ្សង់ទីនត្រឡប់មកកាន់ទឹកដី Camp Nou វិញ។ យុទ្ធសាស្ត្រចរចារបស់ Laporta រហូតមកដល់ពេលនេះបានបរាជ័យសម្រាប់កីឡាករដែលផុតកុងត្រានៅថ្ងៃទី៣០ ខែមិថុនា។
ប្រធានក្លិប Barcelona លោក Laporta បើទោះបីជាការប៉ុនប៉ងបរាជ័យរបស់លោករហូតមកដល់ពេលនេះបានបន្តនិយាយជាសាធារណៈអំពីការវិលត្រឡប់មកវិញសម្រាប់ Messi ។ កាលពីសប្តាហ៍មុន លោកបានអះអាងថា ពិតជាចង់ឱ្យ Messi ត្រលប់មកកាន់ Camp Nou វិញខ្លាំងណាស់៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?