ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទាយថា ឆ្នាំក្រោយ លោកខាងលិចនឹងផ្ទុះសង្គ្រាម ហើយ Elon Musk ក្លាយជាប្រធានាធិបតីអាមេរិក (មានវីដេអូ)
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាអ្នកស្មោះត្រង់នឹងលោក វ្ល៉ាឌីមៀរ ពូទីន បានទទួលការងារថ្មីក្នុងសប្តាហ៍នេះ ហើយពេលនេះ គាត់បានទស្សន៍ទាយអំពីសង្រ្គាមរវាងអាល្លឺម៉ង់ និងបារាំងនៅឆ្នាំក្រោយ និងសង្រ្គាមស៊ីវិលនៅសហរដ្ឋអាមេរិក ដែលនឹងនាំឲ្យលោក Elon Musk ក្លាយជាប្រធានាធិបតី។
លោក Medvedev គឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់លោកពូទីន។ គាត់ធ្លាប់បម្រើការជាប្រធានាធិបតីរយៈពេលបួនឆ្នាំ ដែលកាលនោះលោកពូទីន កាន់តំណែងជានាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន គាត់ទទួលបានការងារថ្មីជាអនុប្រធានរបស់លោកពូទីន នៅក្នុងស្ថាប័នដែលត្រួតពិនិត្យឧស្សាហកម្មយោធា។
នៅក្នុងបញ្ជីនៃការទស្សន៍ទាយសម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយលើគណនី Telegram និង Twitter ផ្ទាល់ខ្លួន គាត់ក៏បានទស្សន៍ទាយផងដែរថា ចក្រភពអង់គ្លេសនឹងចូលរួមជាមួយសហភាពអឺរ៉ុបឡើងវិញ ដែលនឹងធ្វើឲ្យដួលរលំ។
ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈមក លោក Medvedev បានបង្ហាញខ្លួនឯងថាជាមេធំ និងចាត់ទុកជនជាតិអ៊ុយក្រែនថាជា “សត្វកន្លាត”។
កាលពីសប្តាហ៍មុន គាត់បានធ្វើដំណើរទស្សនកិច្ចនៅបរទេសដ៏កម្រមួយទៅប្រទេសចិន ដោយពិភាក្សាអំពីគោលនយោបាយការបរទេសជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Medvedev ៖ រុស្ស៊ី នឹងធ្វើគ្រប់យ៉ាងការពារសង្គ្រាមលោកលើកទី ៣ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ