វប្បធម៌ ជំនឿ
ចិត្តសាស្ត្រ៖ តើបុរសក្នុងរូបនេះកំពុង “រត់ទៅឆ្ងាយ ឬរត់មករកអ្នក”?
ការទស្សន៍ទាយទម្លាប់ ឬបុគ្គលិកលក្ខណៈជាមួយនឹងល្បែងផ្គុំរូប ឬការបំភាន់ ជាញឹកញាប់ពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងលេងដើម្បីចង់ដឹងពីអត្តចរិតបច្ចុប្បន្ននេះប៉ុណ្ណោះ។
ជាក់ស្ដែងដូចរូបភាពខាងក្រោម វាបង្ហាញពីស្រមោលបុរសដែលអ្នកឃើញ មនុស្សមួយចំនួនអាចយល់ឃើញថា បុរសនៅក្នុងស្រមោលកំពុងរត់ចេញ ខណៈមនុស្សមួយចំនួនអាចនឹងយល់ឃើញថា បុរសក្នុងស្រមោលកំពុងរត់មករកយើងវិញ។ របៀបដែលអ្នកយល់ឃើញរូបភាពនេះ ក្លាយជាគន្លឹះក្នុងការដឹងពីដំណើរការគិតរបស់អ្នក។

១ ស្រមោលបុរសរត់ទៅឆ្ងាយពីអ្នក
ប្រសិនបើអ្នកឃើញស្រមោលបុរសម្នាក់នោះ កំពុងតែរត់ចេញពីអ្នកបញ្ចាក់ថាអ្នកមានខួរក្បាល “ស្រី” ដែលមានន័យថា អ្នកមានជំនាញវែកញែក និងវិភាគគួរឲ្យចាប់អារម្មណ៍។ នេះគឺជាគុណភាពខ្លាំងបំផុតបស់អ្នក។
ការសម្រេចចិត្តរបស់អ្នក ច្រើនតែផ្អែកលើវិចារណញាណ និងអារម្មណ៍ផ្ទាល់ខ្លួន។ ប៉ុន្តែក៏ត្រូវប្រយ័ត្នមុនពេលធ្វើការសម្រេចចិត្ត កុំប្រញាប់ធ្វើការសម្រេចចិត្តលើអ្វីមួយ ដោយមិនចាំបាច់បញ្ជាក់ជាមុនថា តើវាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះឬអត់ ឬរហូតដល់អ្នកមានព័ត៌មានទាំងអស់ដើម្បីធ្វើការសម្រេចចិត្ត។ លើសពីនេះ អ្នកពូកែធ្វើកិច្ចការច្រើន ការចងចាំរបស់អ្នកក៏ពូកែ ហើយទាំងមានវិចារណញាណ និងសមត្ថភាពយល់ដឹងយ៉ាងត្រឹមត្រូវអំពីស្ថានភាព និងមនុស្ស។ ដូច្នេះហើយ អ្នកជាមនុស្សឆ្លាតដែលពិបាកនឹងបោកប្រាស់ណាស់។
២ ស្រមោលបុរសរត់ឆ្ពោះមករកអ្នក
ប្រសិនបើអ្នកឃើញរូបភាពរបស់បុរសកំពុងតែរត់មករកអ្នក បញ្ចាក់បានថាអ្នកមានខួរក្បាល “បុរស” មានន័យថាអ្នកមានទំនោរក្នុងការដោះស្រាយស្ថានការណ៍លំបាកៗជាមួយនឹងសកម្មភាពច្រើន។ អ្នកពឹងផ្អែកលើជំនាញវិភាគ ដើម្បីសម្រេចបាននូវវិធីសាស្ត្រត្រឹមត្រូវក្នុងការសម្រេចចិត្ត។ អ្នកទំនងជាមិនសូវភ័យស្លន់ស្លោឡើយ នៅពេលប្រឈមមុខនឹងស្ថានភាពលំបាក ហើយតែងមានហេតុផលជានិច្ច។
ទោះជាយ៉ាងណាក៏ដោយ អ្នកមិនពូកែធ្វើកិច្ចការច្រើនទេ ហើយចូលចិត្តផ្តោតលើរឿងមួយក្នុងពេលតែមួយ។ ដើម្បីធ្វើឲ្យប្រាកដថា ធ្វើការងារល្អបំផុតតាមដែលអាចធ្វើទៅបាន។ ជាពិសេសអ្នកតែងតែមានអំណះអំណាង តក្កវិជ្ជា និងការពន្យល់ដែលគួរឲ្យជឿជាក់ ដើម្បីបញ្ជាក់ពីចំណុចថាទាំងអស់នេះគឺពិតជាត្រឹមត្រូវ៕
គ្រូ ណុប

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ