KPT+
មកស្គាល់អ្នកចម្បាំងស្រីសាហាវៗ ៥ នាក់ ប្រចាំប្រវត្តិសាស្ត្រទូទាំងពិភពលោក
ក្នុងប្រវត្តិសាស្ត្រពោរពេញដោយអ្នកចម្បាំងជាភេទបុរស ចំណែកស្ត្រីវិញក៏មានដែរ ប៉ុន្តែច្រើននិយាយពីគំនិត និងភាពវៃឆ្លាតរបស់នាង ។ ថ្ងៃនេះ “កម្ពុជាថ្មី” នឹងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់អ្នកចម្បាំងជាស្ត្រីសាហាវ ៥នាក់វិញ ថាតើគួរឲ្យស្ងោចសរសើរដល់កម្រិតណា ៖
១. Boudicca ការសងសឹកប្រឆាំងនឹងរ៉ូម
Boudicca គឺជាម្ចាស់ក្សត្រី Iceni នៃ Anglia ភាគខាងកើតចក្រភពអង់គ្លេស ។ តាំងពីដើមមកទ្រង់មិនដែរហ្វឹកហាត់ជាអ្នកចម្បាំងទេ ប៉ុន្តែបន្ទាប់ពីស្វាមីទ្រង់សោយទិវង្គតក្នុងឆ្នាំ ៦០ម.គ. មក ពួករ៉ូម៉ាំងនាំគ្នាវាយដំទ្រង់ និងរំលោភបំពានកូនស្រីៗរបស់ទ្រង់ ធ្វើឲ្យអត់ទ្រាំមិនបានក៏បង្កើតបានជាការបះបោរពីម្ចាស់ក្សត្រី Boudiccaទៅ ។ កាលនោះទ្រង់បានកេណ្ឌទ័ពវាយកម្ទេច Camulodunum (Colchester), Londinium (London), និង Verulamium (St. Albans) ហើយក្នុងប្រវត្តិវិទូជនជាតិរ៉ូម៉ាំង Cassius Dio ពណ៌នាអំពីទ្រង់ថា ៖ “ទ្រង់មានកម្ពស់ខ្ពស់ រូបរាងគួរឱ្យខ្លាចបំផុត ភ្នែកកាចសាហាវបំផុត ហើយសំឡេងឃោរឃៅណាស់ និងមានសក់ពណ៌ទង់ដែងដ៏ច្រើនធ្លាក់មកត្រឹមត្រគាក” ។
២. Tomoe Gozen: វរជនដាវសាមូរ៉ៃ
ភាគច្រើនគេស្គាល់ Tomoe Gozen ពីរឿង The Tale of the Heike ដែលជាប្រវត្តិសាស្ត្រប្រឌិតនៃសង្គ្រាម Genpei សតវត្សទី១២ រវាងគ្រួសារពីរគឺ Taira និង Minamoto ។ យោងតាមប្រវត្តិសាស្ត្របានឲ្យដឹងថា Tomoe គឺជាពួកសាមូរ៉ៃធ្វើការឲ្យប្ដីរបស់ខ្លួនដែលជាមេទ័ពឈ្មោះ Kiso no Yoshinaka ។ Tomoe ពូកែជិះសេះកាន់ដាវដោយគ្មានខ្លាចរអាបន្តិចសោះឡើយ ជាមួយនឹងសមត្ថភាពរបស់ប្រពន្ធ Yoshinaka យកឈ្នះលើ Taira បានសម្រេច ប៉ុន្តែក្រោយមកក្រុមគ្រួសាររបស់គាត់បែរជាក្បត់ទៅវិញ ។ ខណៈពេល Yoshinaka កំពុងប្រយុទ្ធជាមួយបងប្អូនជីដូនមួយរបស់ខ្លួនក្នុងឆ្នាំ ១១៨៤ Tomoe ក៏នៅទីនោះជាមួយគាត់ដែររហូតដល់អ្នកប្រយុទ្ធនៅសល់តែ ៥នាក់ប៉ុណ្ណោះ ។ ជាអកុសល Yoshinaka បញ្ជាឲ្យនាងរត់ទាំងខ្លួនកំពុងជិតស្លាប់ទៅហើយ ដោយសារតែកំហឹង Tomoe ក៏ទៅអូសទាហានខ្មាំងសត្រូវម្នាក់មកកាត់ក្បាលបោះចោលនៅទីនោះ រួចបាត់ស្រមោលពីប្រវត្តិសាស្ត្រទៅ ។
៣. Joan of Arc ទាហានរបស់ព្រះ
អំឡុងពេលសតវត្សទី១៥ សង្គ្រាមរាប់រយឆ្នាំរវាងបារាំង និងអង់គ្លេសកំពុងកើតឡើង មានក្មេងស្រីក្រីក្រម្នាក់មកជួយសង្គ្រោះប្រទេសបារាំង ។ Joan of Arc និយាយថា “ខ្ញុំមកហើយ ព្រះជាអ្នកបញ្ជូនខ្ញុំមកជាជំនួយដល់ព្រះអង្គ និងនគរ” បារាំងបានអនុញ្ញាតឲ្យនាងលើកទ័ព ហើយជិះចេញទៅច្បាំង ។ ក្រោយមក Joan និងកងទ័ពរបស់នាងក៏រំដោះទីក្រុង Orléans យ៉ាងជោគជ័យដើម្បីបើកផ្លូវឱ្យ Charles II ឡើងគ្រងរាជ្យជាផ្លូវការ និងផ្ដល់ភាពស្ងប់សុខក្នុងនគរ ។ ប៉ុន្តែក្នុងឆ្នាំ១៤៣០ ជនជាតិអង់គ្លេសចាប់បាន Joan ព្យាយាមកាត់ទោស និងដុតនាងទាំងរស់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ១៤៣១ នៅ Rouen ។ យូរៗទៅ បារាំងក្លាយជាអ្នកជោគជ័យដោយកាន់កាប់ដីភាគច្រើន និងបណ្ដេញអង់គ្លេសចេញពីទឹកដីរបស់ខ្លួនអស់ ។ នៅឆ្នាំ ១៩២០ វិហារកាតូលិក និងជនជាតិបារាំងបានតែងតាំងនាងជា “វីរៈនារី” ត្រូវគេស្គាល់មកដល់សព្វថ្ងៃនេះ ។
៤. Tang Sai-er អ្នកដឹកនាំជនបះបោរ
ក្នុងសតវត្សទី១៥ រជ្ជកាលមីង Tang Sai-er ជាក្មេងស្រីម្នាក់មកពី Putai (បច្ចុប្បន្នជាខេត្ត Shandong) ធ្លាប់រៀនក្បាច់គុណពីឪពុករបស់នាងយ៉ាងស្ទាត់ជំនាញ នាងបានរៀបការជាមួយអ្នកធ្វើដំណើរម្នាក់ឈ្មោះ Lin San និងចូលរួមក្នុង “បក្សឈូកស” ហើយក្លាយជាអ្នកដឹកនាំក្នុងតំបន់ ។ ជីវិតរបស់នាងត្រូវផ្លាស់ប្ដូរទាំងស្រុងពេលឪពុកម្ដាយ និងប្ដីស្លាប់ចោល ជាពិសេសមានការតម្លើងពន្ធយ៉ាងច្រើន ជាមួយនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតទៀតផង ។ ដោយហេតុនោះហើយទើប Tang សម្រេចចិត្តលើកទ័ពកសិករនៅឆ្នាំ១៤២០ ទៅប្រយុទ្ធជាមួយទាហានមីងយ៉ាងជោគជ័យ គេនិយាយតៗគ្នាថា នាងឈ្នះមកពីការបង្កើតតុក្កតាបិសាចក្រដាសចេះហោះ ។ ទីបំផុត Tang ក៏ទទួលបរាជ័យ ប៉ុន្តែនាងគេចខ្លួនបាត់ឈឹងចាប់ពីពេលនោះមក មានមតិខ្លះជឿថានាងត្រូវបានចាប់តែមិនអាចធ្វើអ្វីលើនាងមិនកើត ខ្លះទៀតថា មេដឹកនាំក្បត់រូបនេះបន្លំខ្លួនជាយាយជី ។
៥. Prudence Cummings Wright អ្នកស្នេហាជាតិដ៏រឹងមាំ
ក្នុងសតវត្សទី១៨ ស្វាមីរបស់នាងបានចូលរួមជាមួយអ្នកមកពី Pepperell ក្នុងការដើរក្បួនដើម្បីប្រយុទ្ធប្រឆាំងនឹងអង់គ្លេសបន្ទាប់ពីសមរភូមិ Lexington និង Concord ក្នុងខែមេសា ឆ្នាំ១៧៧៥ នាងក៏ត្រូវបានជ្រើសរើសជាមេដឹកនាំនៃកងជីវពលស្ត្រីដែលគេស្គាល់ថាជាឆ្មាំរបស់លោកស្រី David Wright ជាមួយនឹងបេសកកម្មដើម្បីការពារតំបន់នោះផងដែរ ។ បន្ទាប់ពីដឹងរឿងប្អូនប្រុសរបស់នាងកំពុងក្បត់ដោយលួចផ្ដល់ព័ត៌មានពីកាណាដាទៅបូស្ដុនភ្លាម នាងចាត់វិធានការភ្លាមដូចគ្នា ។ នៅតាមផ្លូវដែលអ្នកស៊ើបការណ៍ឆ្លងកាត់ Pru បញ្ជាឲ្យស្រីៗផ្សេងទៀតដកហូតឯកសារ និងឃុំឃាំងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីការពារប្រទេសជាតិពីការលេចឮរឿងផ្ទៃក្នុងដល់សត្រូវ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មកស្គាល់ឈ្មោះសំពៅចោរសមុទ្រល្បីៗប្រចាំប្រវត្តិសាស្ត្រពិភពលោក ៦ គ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា