Connect with us

សេដ្ឋកិច្ច

ភាគហ៊ុន Tesla បន្តធ្លាក់ចុះ ហើយគ្រោងបន្ថយការផលិតរថយន្តក្នុងរោងចក្រនៅ ចិន

បានផុស

នៅ

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ១១.៤ ភាគរយ កាលពីថ្ងៃអង្គារ បន្ទាប់ពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Tesla គ្រោងនឹងកាត់បន្ថយកាលវិភាគផលិតកម្មរបស់ខ្លួនក្នុងរោងចក្រក្រុងសៀងហៃនាខែមករាខាងមុខ ដែលបង្កឲ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគហ៊ុន​ Tesla បានធ្លាក់ចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ ឆ្នាំ​នេះ និងអាក្រក់បំផុតក្នុងរយៈពេល ៨ ខែចុងក្រោយ ខណៈដែលក្រុមហ៊ុន​បានបាត់បង់តម្លៃជាងពាក់កណ្តាល ចាប់តាំងពីដើមខែតុលាមក ដែលធ្វើឲ្យវិនិយោគិន Tesla មានការបារម្ភជាខ្លាំង ។

រោងចក្ររបស់ក្រុមហ៊ុន Tesla នៅក្រុងសៀងហៃ គឺជាកន្លែងផលិតរថយន្តដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក Elon Musk ដែលបានផ្តល់ការងារដល់កម្មករប្រហែល ២០,០០០ នាក់ ប៉ុន្តែដោយសារតែកូវីដ ១៩ រាតត្បាតខ្លាំងក្នុងប្រទេសចិន ក្រុមហ៊ុននេះ បានកាត់បន្ថយការផលិតរថយន្តរបស់ខ្លួន​នៅក្នុងរោងចក្រក្រុងសៀងហៃ ។

ជាមួយគ្នានោះ Tesla គ្រោងនឹងដំណើរការកាលវិភាគកាត់បន្ថយការផលិតរថយន្តរបស់ខ្លួនក្នុងរោងចក្រសៀងហៃនៅខែមករា ឆ្នាំ ២០២៣ ជាពិសេសអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន ដោយចំណាយពេលផលិតត្រឹមតែរយៈពេល ១៧ ថ្ងៃប៉ុណ្ណោះ ។  

ចំណែកឈ្មួញកណ្តាល China Merchants Bank International បានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃអង្គារថា ការលក់រាយប្រចាំថ្ងៃជាមធ្យមរបស់ Tesla នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃ ២៥ ខែធ្នូបានធ្លាក់ចុះ ២៨ ភាគរយ បើធៀបនឹងឆ្នាំមុន ហើយចំនួនឡានដែលលក់បាន គឺមាន ៣៦,៥៣៣ គ្រឿង ។

ស្របពេលជាមួយគ្នានេះ ទិន្នន័យបានបង្ហាញទៀតថា ការលក់រថយន្តសកលរបស់ Tesla គឺបានកើនឡើងជិត ១៥ ភាគរយ ត្រឹមថ្ងៃ ២៥ ធ្នូ ។ បន្ថែមពីនោះ ចំពោះដៃគូរប្រកួតប្រជែងរបស់ Tesla គឺ​ក្រុមហ៊ុន BYD វិញ​ក្នុងរយៈពេល​មធ្យមប្រចាំថ្ងៃ បានកើនដល់ ៩៣ ភាគរយឯណោះ ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ នេះ Tesla បានកំណត់គោលដៅសម្រាប់កំណើន ៥០ ភាគរយ ខណៈដែលអ្នកវិភាគយល់ឃើញថា ទិន្នផលនឹងធ្លាក់ចុះប្រហែល ៤៥ ភាគរយ ដោយផ្អែកលើការព្យាករណ៍សម្រាប់ត្រីមាសទី ៤ ខាងមុខនេះ ។

ទន្ទឹមនឹងនោះផងដែរ Reuters ក៏បានវិភាគផងដែរថា តម្លៃរថយន្ត Tesla ប្រើរួចបានធ្លាក់ចុះលឿនជាងរថយន្តរបស់ក្រុមហ៊ុនផ្សេងៗទៀត ដោយផ្អែកលើការថ្លឹងថ្លែងតម្រូវការសម្រាប់រថយន្តថ្មីរបស់ក្រុមហ៊ុនដែលកំពុងដំណើរការ ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ The Sun Daily

ចុចអាន ៖ ម្ចាស់ភាគហ៊ុន Tesla៖ ទង្វើ Elon Musk គឺកំពុងសម្លាប់ Tesla ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម