Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុករមាសហែកបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋមូលដ្ឋាន

បានផុស

នៅ

(ខេត្តស្វាយរៀង): អាជ្ញាធរស្រុករមាសហែក បានបើកការដ្ឋានសាងសង់ផ្លូវក្រាលថ្មបំបែកប្រវែង១០,៦៨១ម៉ែត្រ ទទឹង៤ម៉ែត្រ ដាក់លូមុខកាត់០.៦០ម៉ែត្រចំនួន៣កន្លែង ចាប់ពីភូមិត្រពាំងស្លា ដល់ភូមិស្វាយពក ឆ្លងកាត់ភូមិ ត្រពាំងក្រឡាញ់ និងចាប់ពីភូមិត្រពាំងរំពាក់ មកដល់ភូមិពោន ឆ្លងកាត់ភូមិជាធាច ភូមិស្វាយពក ស្ថិតនៅឃុំដូង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តឹក យី មេឃុំដូង បានឲ្យដឹងថា ឆ្នាំ២០២២ ឃុំដូង បានអនុវត្តគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង​១២គីឡូម៉ែត្រ ចាប់ពីភូមិត្រពាំងផ្លុង បាននិងកំពុងអនុវត្តសាងសង់នៅមិនទាន់ហើយជាស្ថាពរទេ។ ក្រៅពីនេះ​ឃុំបាន​ទទួលនូវសមិទ្ធផលផ្សេងៗរួមមានសាលារៀន ទីចាត់ការ សម្ភារៈសម្រាប់កុមារ ប្រឡាយទឹក បង្គោលភ្លើងសូឡា​ជាដើម។

លោកមេឃុំបានបន្តថា សម្រាប់ឆ្នាំ២០២៣ ឃុំមានគម្រោងអនុវត្តការសាងសង់ផ្លូវក្រាលថ្មបំបែក​ពីភូមិត្រពាំងស្លាទៅ​ភូមិព្រិច។

លោក ស៊ូ ម៉ុល អភិបាលស្រុកបានមានប្រសាសន៍ថា ការបើកការដ្ឋានជួសជុលផ្លូវលំក្រាលថ្មបំបែក នាពេលនេះ​គឺបញ្ជាក់​ឲ្យឃើញថា អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់​របស់ប្រ​ជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកនៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជានិច្ច និងតែង​តែគិតគូរអំពីជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋហើយទីណាមានប្រជាពលរដ្ឋ រស់នៅទីនោះត្រូវមាន ផ្លូវទឹកភ្លើងដល់ទីនោះ​ជាចាំបាច់។

លោកអភិបាលស្រុក បានណែនាំដល់ពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាឲ្យបានគង់វង្ស ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បី​កាត់​​បន្ថយនូវគ្រោះថ្នាក់ ជាពិសេសគឺត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧​ចំណុចឲ្យមាន​ប្រសិទ្ធភាព៕ ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម