បច្ចេកវិទ្យា
ក្រុម Hacker រុស្ស៊ី បង្ហាញទិន្នន័យដែលលួចបានពី អ៊ុយក្រែន
ក្រុម Hacker រុស្ស៊ី ដែលមានរហ័សនាមថា RaHDit បាននាំគ្នាចូលលុកលុយប្រព័ន្ធអីនធឺណិតអ៊ុយក្រែន ប្រមូលបានព័ត៌មានអំពីទាហាន និងមន្ត្រីអ៊ុយក្រែនជាង ៧0 នាក់ដែលទទួលខុសត្រូវលើប្រតិបត្តិការការពារតាមអ៊ីនធឺណិត និងបានបង្ហោះទិន្នន័យនោះចូលក្នុងវេបសាយ NemeZida ផងដែរ ។
ទន្ទឹមនោះ ក្រុម Hacker របស់រុស្ស៊ីនេះ ក៏បានផ្សព្វផ្សាយព័ត៌មានស្តីពីនិស្សិត និងគ្រូបង្រៀននៃសាកលវិទ្យាល័យយោធាអ៊ុយក្រែន ក៏ដូចជាមន្ត្រីនៃនាយកដ្ឋានព័ត៌មានវិទ្យានៃស្ថាប័នយោធាផ្សេងៗគ្នានៃប្រទេសនេះផងដែរ ហើយទិន្នន័យដែលពួក Hacker បង្ហាញ គឺជារបស់ក្រសួងការពារជាតិអ៊ុយក្រែន ឆ្មាំជាតិ កន្លែងបណ្តុះបណ្តាលសម្រាប់អ្នកឯកទេសការពារអ៊ីនធឺណិត និងសេវាសន្តិសុខអ៊ុយក្រែន ។
ដោយឡែក កាលពីដើមសប្តាហ៍នេះ ក្រុម RaHDit ក៏បានផ្សព្វផ្សាយបញ្ជីឈ្មោះពួក Hacker អ៊ុយក្រែនរាប់ពាន់នាក់ផងដែរមកពីក្រុមចំនួនពីរ គឺ IT Army of Ukraine និង Save UA ។
គួរឲ្យដឹងថា កាលពីខែកក្កដា ក្រុម RaHDit ក៏ធ្លាប់បានផ្សព្វផ្សាយព័ត៌មានអំពីមន្ត្រីរាប់ពាន់នាក់នៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែននៅលើគេហទំព័ររបស់ខ្លួន NemeZida ដោយទិន្នន័យនោះពាក់ព័ន្ធជាមួយមនុស្ស ២,៥០០ នាក់ រួមទាំងពលរដ្ឋរុស្សីដែលសហការជាមួយចារកម្មយោធារបស់អ៊ុយក្រែនផងដែរ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ថា ២០២៣ គឺជាឆ្នាំដែល អ៊ុយក្រែន ផ្ដោតលើសមរភូមិនៅ ភាគខាងកើត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា