Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft បើកឲ្យប្រជាជន រុស្ស៊ី ទាញ យកប្រព័ន្ធប្រតិបត្តិការ Windows ឡើងវិញបាន

បានផុស

នៅ

ក្រុមហ៊ុន Microsoft បានអនុញ្ញាតឲ្យពលរដ្ឋរុស្ស៊ីទាញយក និងដំឡើងប្រព័ន្ធប្រតិបត្តិការ Windows របស់ខ្លួន និងការអាប់ដេតឡើងវិញបាន បន្ទាប់ពីការផ្អាកកាលពីខែកញ្ញាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខែកញ្ញា ក្រុមហ៊ុន Microsoft បានរឹតបន្តឹងអ្នកប្រើប្រាស់រុស្ស៊ីពីការអាប់ដេតកុំព្យូទ័ររបស់ពួកគេទៅ Version ចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការ Windows 11 ។ បន្ទាប់មក អ្នកប្រើប្រាស់ដែលកំពុងព្យាយាមទាញយកកំណែចុងក្រោយរបស់ Windows នៅលើគេហទំព័ររបស់ក្រុមហ៊ុន គឺមិនអាចប្រើបានឡើយ ។

បើយោងតាមរបាយការណ៍ Microsoft បានអនុញ្ញាតឲ្យប្រជាជនរុស្ស៊ីទាញយកការអាប់ដេតចុងក្រោយគេម្តងទៀតដោយគ្មានកម្មវិធី VPN ឡើយ ដែលឥឡូវនេះអ្នកប្រើប្រាស់អាចដំឡើងកំណែចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការ Windows 11 — 22H2 — ក៏ដូចជា Windows 10, Windows 8.1, និង Windows 7 ផងដែរ ។

គួរឲ្យដឹងថា កាលពីថ្ងៃទី ៤ ខែមីនា ក្រុមហ៊ុន Microsoft បានប្រកាសពីការផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី រួមទាំងការលក់ផលិតផល និងសេវាកម្មថ្មីរបស់ Microsoft ប្រឆាំងនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុននិយាយថា នឹងបន្តបំពេញកាតព្វកិច្ចដែលមានស្រាប់ដល់អតិថិជននៅក្នុងប្រទេសរុស្ស៊ី ៕​

ប្រែសម្រួលដោយ៖ រតនៈ

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម