Connect with us

សេដ្ឋកិច្ច

អនុក្រឹត្យចំនួនបី ដែលម្ចាស់ផលិតផលត្រូវដឹង ជុំវិញការផ្សព្វផ្សាយពាណិជ្ជកម្ម

បានផុស

នៅ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិកា​រជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការ​ប្រកួតប្រជែង​កម្ពុជា «គ.ប.ក.» សហការជាមួយ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់​គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផល ទំនិញនិងសេវា កាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យនេះ រួមមាន៖

១. ការបង្កើតនូវយន្តការដោយស្ម័គ្រចិត្ត ចំពោះបុគ្គលផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ក្នុងការស្នើសុំ​លិខិត​បញ្ជាក់ អនុលោមភាពនៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា លើអត្ថបទ ឬស្ពតផ្សាយពា​ណិជ្ជកម្ម របស់ខ្លួន ពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ នេះមានន័យថាបុគ្គលផ្សាយពា​ណិជ្ជកម្មមាន​ជម្រើស ក្នុងការមិនស្នើសុំលិខិតបញ្ជាក់អនុលោមភាពនៃអត្ថបទ ឬស្ពតផ្សាយរបស់ខ្លួនបាន ប៉ុន្តែត្រូវធានាថាអត្ថបទ​ឬស្ពត ឬគម្រោងនៃការផ្សាយពាណិជ្ជកម្ម នៃការផ្សាយពាណិជ្ជកម្មទាំងនោះ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នក​ប្រើប្រាស់ឬបទប្បញ្ញត្តិជាធរមានដើម្បីចៀសវាងការបំពានច្បាប់ណាមួយ កើតឡើងជាយថាហេតុ។

២. ការកំណត់នូវកាតព្វកិច្ច ចំពោះការផ្សាយពាណិជ្ជកម្មដោយផ្ដល់រង្វាន់ ដែលត្រូវគោរពតាមលក្ខខណ្ឌតម្រូវ ក្នុងការផ្តល់ព័ត៌មាននិងឯកសារបញ្ជាក់មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលរួមមាន ផលិតផលទំ​និញសរុប ដែលមានរង្វាន់ ប្រភេទរង្វាន់ និងចំនួនរង្វាន់សរុប សុពលភាពនៃការផ្ដល់រង្វាន់ ទីតាំងជាក់លាក់ដែល​ត្រូវផ្តល់រង្វាន់ និងអត្តសញ្ញាណអ្នកឈ្នះរង្វាន់ និងអ្នកត្រូវរង្វាន់ជាប្រចាំខែ និងប្រចាំឆ្នាំ។

៣. ការផ្តល់សមត្ថកិច្ចដល់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ នៃ គ.ជ.ក.ប. និងគ.ប.ក. ក្នុងការចេញលិខិតបញ្ជាក់អនុលោមភាព នៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ព្រមទាំងត្រួត​ពិនិត្យ និងតាមដាននូវរាល់ការផ្សាយពាណិជ្ជកម្ម ដែលមិនមានអនុលោមភាព ស្របតាមលិខិតបទ​ដ្ឋានគតិយុត្តជា​ធរមាន។

អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវានេះ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសឱ្យប្រើ​កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដើម្បីលើកកម្ពស់ និងជំរុញកិច្ចការពារ​អ្នកប្រើប្រាស់នៅ​ប្រទេស​កម្ពុជា តាមរយៈការផ្សាយពាណិជ្ជកម្មដោយស្មោះត្រង់ និងសុចរិត ព្រមទាំងលើកទឹក​ចិត្តឱ្យអ្នកធ្វើធុរកិច្ច ផ្តោតយក​ចិត្តទុកដាក់លើគុណភាពនៃផលិតផលទំនិញនិងសេវា ដែលត្រូវផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ជាចម្បង ជាមួយការ​ផ្សាយពាណិជ្ជកម្មមួយដ៏ត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម