Connect with us

សេដ្ឋកិច្ច

កម្ពុជា នឹងអាចប្រមូលផលអំបិលបានឡើងវិញ​នៅដើមឆ្នាំ ២០២៣

បានផុស

នៅ

អ្នកផលិតអំបិលនៅខេត្តកំពត បានប្រាប់កម្ពុជាថ្មីថា អំបិលនៅខេត្តកំពតនឹងអាចប្រមូលផលបានឡើងវិញនៅដើមឆ្នាំ ២០២៣ ខាងមុខនេះ ក្រោយពីរងផលប៉ះពាល់មួយចំនួន ដោយសារបញ្ហាអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី មាស ចាន់ដាវី ម្ចាស់ស្រែអំបិល ដែលមានផ្ទៃដី ៥ហិកតា នៅខេត្តកំពត បានលើកឡើងថា នៅឆ្នាំ ២០២២នេះ ស្រែអំបិលរបស់អ្នកស្រី ទទួលបានផលតិចតួចប៉ុណ្ណោះដោយសារអាកាសធាតុមិនអំណោយទាន។ ទោះយ៉ាងណា អ្នកស្រី លើកឡើងថា នៅដើមឆ្នាំ ២០២៣ខាងមុខ ស្រែអំបិលរបស់អ្នកស្រីនឹងចាប់ផ្តើមប្រមូលផលឡើងវិញ ដោយរំពឹងថា នឹងទទួលបានទិន្នផលសមរម្យ សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក។

ស្ថានភាព​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​ឆ្នាំ ​២០២២ បានធ្វើឱ្យ​ការផលិត​អំបិល​នៅ​កម្ពុជា ​សម្រេចបាន​ជាង ៣​ ម៉ឺន​តោន​ប៉ុណ្ណោះ ខណៈ​តម្រូវ​ការប្រើប្រាស់​ក្នុងស្រុក​អាចមាន​ពី ៧-១០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។ ភាពខ្វះខាតនេះ រដ្ឋាភិបាល​បាន​អនុ​ញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​នាំចូល​អំបិល​ចំនួន ៦​ ម៉ឺន​តោន​ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។​

អ្នក​ផលិត​អំបិល​នៅក្នុង​ខេត្ត​កំពត និង​ជា​ម្ចាស់​ក្រុមហ៊ុន​នាំ​ចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា ផ្គត់ផ្គង់តម្រូវការក្នុងស្រុក លោក ប៊ុន បារាំង បានប្រាប់ព័ត៌មានក្នុងស្រុកថា មកដល់ពេលនេះកម្ពុជា បាននាំចូលអំបិលប្រមាណត្រឹមតែជិត ៣ម៉ឺនតោន​ប៉ុណ្ណោះ ហើយបរិមាណ៣ម៉ឺនតោនេះ ក៏ត្រូវផ្អាកការនាំចូលបន្តទៀតដែរ ដោយសាររង់ចាំការប្រមូលផលអំបិលកំពត។

លោកបានបន្ដថា អំបិលកំពតនឹងត្រូវប្រមូលផល អំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងករណីដែលអាកាសធាតុ​អំណោយ​ផល។ ប៉ុន្ដែការប្រមូលផលក៏មិនរំពឹងថា អាចទទួលបានផលច្រើនដែរ ព្រោះការធ្វើអំបិលពឹងទាំងស្រុងពឹង​លើអាកាសធាតុ ប្រសិនបើអាកាសធាតុមិនអំណោយផលទេ បរិមាណទទួលបានក៏ទៅតាមនោះដែរ។

អ្នកផលិតអំបិលរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ន​អំបិល​នាំចូល​មានតម្លៃ​មធ្យម ២៦ ០០០​ រៀល ​ក្នុង​ ១ បាវ​ទម្ងន់ ៥០​ គីឡូក្រាម ដែល​តម្លៃ​នេះ ​គឺ​ប្រហាក់ប្រហែល​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។​

សូមបញ្ជាក់ថា ខេត្តកំពត និងខេត្តកែប ជាទីតាំងផលិតអបិលនៅកម្ពុជា ដោយមានផ្ទៃដី ២ ៨៥៧.២៣ហិចតា អាចផលិតអំបិលបានសរុបចំនួន ៦៨ ៦៨២ តោន ក្នុងមួយឆ្នាំ។

អំបិលចាប់ផ្ដើមផលិតនៅចុងខែធ្នូ រហូតដល់ខែឧសភា នៃឆ្នាំនីមួយៗ។ កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបាន​ប្រឈមការខ្វះខាតអំបិល និងបាននាំចូលអំបិលពីប្រទេសចិន ប្រមាណ៣ម៉ឺនតោន មុននឹងនាំចូលពីប្រទេសឥណ្ឌា នាមួយរយៈពេលចុងក្រោយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា២៩ នាទីutes មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ៥៤ នាទីutes មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម