Connect with us

ព័ត៌មានជាតិ

ខេត្ត​ប៉ៃលិន​ ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក​១​កន្លែង​ទៀត​សម្រាប់​ដាក់​ពលករ​ខ្មែរ​មកពី​ថៃ​

បានផុស

នៅ

​លោក អ៊ុន ប៊ុនលី​ នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៨ ខែ​មករា​ នេះថា​ រដ្ឋ​បាលខេត្ត ​បាន​ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក​១​កន្លែង​ទៀត​ ដែលមាន​ចំណុះ​២០០​គ្រែ​ សម្រាប់​ដា​ក់​ពល​ករ​ខ្មែរ​ ធ្វើ​ច​ត្តា​ឡី​ស័ក​មកពី​ប្រទេស​ថៃ​។​

លោក​បាន​ប​ន្តថា ​ការត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក​១​កន្លែង​ទៀត​នេះ​ ដោយសារ​ពលករ​ខ្មែរ​ ដែល​ចូល​តាម​ច្រក​ខេត្ត​ប៉ៃលិន​ មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​ ខណៈ​បច្ចុប្បន្ន​រដ្ឋបាល​ខេ​ត្ត​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ចំនួន​៤​កន្លែង​រួចហើយ​កំពុង​ដាក់​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​ សរុប​ចំនួន​៣៦៦​នាក់ ​ក្នុង​នោះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចំនួន​២៣៥​នាក់​ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​ចំនួន​១៣១​នាក់​ និង​បា​នបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៧​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តទៀតថា​ «​ឥឡូវនេះ​អនុសាសន៍​លោកជំទាវ​អភិបាលខេត្ត ​ដោយសារ​មើ​ល​ឃើញ​កំ​ណើន​ពលករ​ខ្មែរ​មកពី​ថៃ​ នៅតែ​មកជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​ ទាំងយប់​ទាំង​ថ្ងៃ​ ដូច្នេះ​យើង​មាន​៤​កន្លែង​ហើយ​យើង​ខ្លាច​ខ្វះ ​ទើប​ត្រៀម​មួយកន្លែង​ទៀត​មាន​គ្រែ​ចំនួន២០០​សម្រាប់​ដាក់​បន្តទៀត​»​។​

លោក​បាន​បន្ថែមទៀតថា ​មណ្ឌល​ទាំង​៤​កន្លែង​នេះ ​នៅ​មិនទាន់​ពេញ​នៅឡើយ​ទេ ​តែ​ជា​ការត្រៀម​ទុកជាមុន​ទើប​រដ្ឋបាលខេត្ត​ កំពុង​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ ស្វែងរក​កន្លែង​ដែល​អា​ចដាក់​បាន​គ្រែ​ចំ​នួន​២០០​ សម្រាប់​ដាក់​ពលករ​ធ្វើ​ ច​ត្តា​ឡី​ស័ក​។​

លោក​បាន​បន្តទៀតថា​ មាន​ពលករ​ខ្មែរ​មកពី​ថៃ​ ចូលមក​ខេត្ត​ប៉ៃលិន​ មាន​ជាង​១​ពាន់​នាក់ ស្រី​ជិ​ត​៥០០​នាក់ ​បាន​យក​សំណាករ​ចំនួន​២៨៨​នាក់ ​ស្រី​១៤៣​នាក់​ ទៅធ្វើ​វិភាគ​រក​ជំងឺ​កូ​វីដ​-១៩​ ដោយ​លទ្ធ​ផល​បង្ហាញថា​ មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ចំនួន​១៣​នាក់ ​ស្រី​១២​នាក់​។​

ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា​ ឆ្នាំ​២០២១​នេះ ​ក្នុងចំ​ណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​៣៨៦​នាក់​ ក្នុងនោះ​មាន​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​២១​នាក់​ មាន​១៣​នាក់​នៅ​ខេត្ត​ប៉ៃលិន ៦​នាក់​ នៅ​បាត់ដំបង​ និង​២​នាក់​ នៅ​ខេត្តបន្ទាយមានជ័យ​ និង​មាន​អ្នកជា​សះ​ស្បើយ​ ចំនួន៣៦២​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំនួន ២៤​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម