Connect with us

សុខភាព

ប្រទេសអាស៊ីមួយទៀត មានកុមារ១៨នាក់ស្លាប់ ក្រោយផឹក​ថ្នាំទឹកស៊ីរ៉ូប៍ ឥណ្ឌា

បានផុស

នៅ

ក្រសួង​សុខាភិបាល​របស់​ប្រទេស​អ៊ូសបេគីស្ថាន​បាន​និយាយ​ថា កុមារចំនួន១៨នាក់​បាន​ស្លាប់​បន្ទាប់​ពីផឹក​ថ្នាំទឹកស៊ីរ៉ូប៍ ​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌាឈ្មោះ Marion Biotech Pvt Ltd.។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងនិយាយថា កុមារចំនួន១៨នាក់ក្នុងចំណោម២១នាក់ដែលផឹកថ្នាំទឹកស៊ីរ៉ូប៍ Doc-1 Max បានជួបប្រទះបញ្ហាផ្លូវដង្ហើមស្រួចស្រាវ ហើយបានស្លាប់។ ថ្នាំប្រភេទនេះ ត្រូវបានដាក់លក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន ជាថ្នាំព្យាបាលសម្រាប់ជំងឺផ្តាសាយ។

ថ្នាំ​ទឹក​ស៊ីរ៉ូប៍នេះ មាន​ផ្ទុក​សារធាតុ Ethylene glycol ដែល​ក្រសួង​​បញ្ជាក់ថា ​ជា​សារធាតុ​ពុល។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីថ្ងៃពុធទី២៨ខែធ្នូថា ថ្នាំទឹកស៊ីរ៉ូប៍នេះ ត្រូវបាននាំចូលប្រទេសអ៊ូសបេគីស្ថាន ដោយក្រុមហ៊ុន Quramax Medical LLC។

ក្រុមហ៊ុន Marion Biotech, Quramax Medical និងក្រសួងសុខាភិបាលឥណ្ឌា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ ប៉ុន្តែប្រភព​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ក្រសួង​សុខាភិបាល​កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ។

ឥណ្ឌា កាលពីថ្ងៃអង្គារ បានបើកការត្រួតពិនិត្យរោងចក្រផលិតថ្នាំមួយចំនួននៅទូទាំងប្រទេសដើម្បីធានាបាននូវស្តង់ដារគុណភាពខ្ពស់។

ឧប្បត្តិហេតុនៅអ៊ូសបេគីស្ថាន បានកើតឡើងដូចករណីនៅប្រទេស ហ្គំប៊ី ដែរ ដោយនៅទីនោះ ការស្លាប់របស់កុមារយ៉ាងតិច៧០នាក់ ត្រូវបានស្តីបន្ទោសចំពោះថ្នាំទឹកសេរ៉ូប៍ក្អក ដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals Ltd មានមូលដ្ឋាននៅទីក្រុង ញូវដែលី។

ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថាជា “ឱសថស្ថាននៃពិភពលោក” ហើយការនាំចេញឱសថរបស់ខ្លួន បានកើនឡើងលើសទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍មុន ពោលគឺកើនដល់ ២៤.៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធកន្លងមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ថៃ កំពុងប្រយ័ត្ន ថ្នាំទឹកសេរ៉ូ ដែលសម្លាប់កុមារជាង ១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមក្មេងទំនេីង១៨នាក់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីបុណ្យខួបលើកទី១២ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ

ព័ត៌មានជាតិ៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញសម្ភារ: ស្ថាបនា ជួសជុល ថែទាំបណ្ដាញ ប្រចាំឆមាសទី២ និងទិញឧបករណ៍សម្រាប់អភិវឌ្ឍន៍បច្ចេកទេស ITC ២០២៤

សន្តិសុខសង្គម៤ ម៉ោង មុន

ចាប់ខ្លួនអតីតផ្កាយ២យោធាម្នាក់ ទើបចេញពីពន្ធនាគារដើម្បីអនុវត្តបង្ខំរូបរាងកាយសងប្រាក់ទៅដើមបណ្តឹង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជិន ម៉ាលីន លើកទឹកចិត្តកីឡាករទូកងស្រុកមោងឬស្សីប្រឹងយកជ័យជម្នះថ្នាក់ខេត្តឱ្យបាន ដើម្បីបានទៅប្រកួតថ្នាក់ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម