Connect with us

ព័ត៌មានជាតិ

ចាប់ជំនាញបែបណា ទើបឆាប់មានសេរីភាព​ហិរញ្ញវត្ថុ និងសម្រេចបំណងជីវិត

បានផុស

នៅ

សាស្រ្តាចារ្យ និងអ្នកជំនាញហិរញ្ញវត្ថុ នឹងបង្ហាញផ្លូវដល់យុវជន ដើម្បីសម្រេ​ចចិត្តក្នុងការ​ជ្រើស​រើសផ្លូវដើរមួយ ដែលត្រឹមត្រូវ ពិតប្រាកដ ឆាប់សម្រេចបំណងជីវិត និងសេរីភាពផ្នែកហិរញ្ញវត្ថុ ពិសេសបេក្ខជនដែលទើបបញ្ចប់ថ្នាក់​បាក់ឌុបនា​ពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ប្រសិនបើយុវជនដែលស្ថិតក្នុងគ្រួសារ ដែលមានជីវភាពមធ្យម ឬធូរធា អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ វិស្វករ វេជ្ជបណ្ឌិត ឬជំនាញផ្សេងៗទៀត ដែលអាច​មានលទ្ធភាព ឬសមត្ថភាពអាចរៀនបាន។ ដោយឡែកសម្រាប់យុវជនដែលមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាព គួររៀនវិជ្ជាជីវៈដូចជា ជំនាញបច្ចេកទេស អគ្គិសនី អេឡិចត្រូនិក សំណង់ ជួសជុលយានយន្ត ចុងភៅ វិស័យបម្រើ​សេវាកម្មសណ្ឋាគារ កសិកម្ម ជួសជុលគ្រឿងយន្ត ចិញ្ចឹមសត្វ កែច្នៃចំណីអាហារ ដែលជំនាញទាំងអស់នេះ រៀនរយៈពេលខ្លីអាចឆាប់រកចំណូលបាន។

លោក ង៉ែត ជូ បានបន្តថា វីជ្ជាជីវៈទាំងអស់នេះ មានឱកាសច្រើន មិនត្រឹមតែធ្វើការបានប្រាក់ខែទេ ក៏អាចបង្កើតអាជីវ​កម្មខ្នាតតូចខ្លួនឯង ដើម្បីចិញ្ចឹមគ្រួសារ ប្រសិនបើចេះកែច្នៃ វេចខ្ចប់ រកទីផ្សារ កាន់តែប្រសើរ។ ដើម្បីសម្រេចបំណង​ត្រូវមានបីចំណុចបន្ថែមទៀត គឺជំនាញបច្ចេកទេស គំនិតសហគ្រិន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ នោះនឹងកាន់តែ​ជំរុញឱ្យក្លាយជាម្ចាស់អាជីវកម្មខាងថ្ងៃខាងមុខ។ នេះជាការបន្ថែមរបស់លោក ង៉ែត ជូ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ អ៊ុង វ៉ាន់ធឿន សកលវិទ្យាធិការរងនៃសកលវិទ្យាល័យ ន័រតុន បានលើកឡើងថា ការជ្រើស​រើសជំនាញ គឺជារឿងសំខាន់ខ្លាំងណាស់ សម្រាប់យុវជន។ លោកសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា ការជ្រើស​រើសជំនាញមានបី គឺរើសតាមចំណូលចិត្ត ទីផ្សារ និងមូលដ្ឋានធនធានតាមគ្រួសារ។

លោកពន្យល់ដូច្នេះថា យុវជនគួរតែជ្រើសរើសនូវជំនាញណាដែលខ្លួនស្រឡាញ់ចូលចិត្ត ទើបអនុវត្តទៅទទួល​បានលទ្ធផលល្អ។ ដោយឡែក អ្នកខ្លះទៀត ដែលមានគ្រួសារ ឪពុកម្តាយ មានអាជីវកម្មស្រាប់ អាណាព្យាបាល​តែងតែណែនាំឱ្យរៀនជំនាញ ដែលត្រូវអាជីវកម្មរបស់ខ្លួន ដើម្បីមកគ្រប់គ្រង ឬបន្តមុខរបរនោះយូរអង្វែងតត្រកូល។ ផ្ទុយទៅវិញ លោកសាស្រ្តាចារ្យ វ៉ាន់ធឿន មិនណែនាំឱ្យយុវជន រៀនជំនាញដែលត្រូវនឹងតម្រូវការទីផ្សារ​បច្ចុប្បន្ននោះ​ទេ។ ដោយសារទីផ្សារ អាចមានការប្រែប្រួល ដូច្នេះក្រោយបញ្ចប់ការសិក្សាអាចពិបាករកការងារ ឬធនធានលើសតម្រូវ​ការទៅវិញ។ ប៉ុន្តែលោកគាំទ្រឱ្យចាប់យកជំនាញណា ដែលមិនសូវមានអ្នកចាប់អារម្មណ៍ ឬមិនទាន់មានទីផ្សារច្រើន ជាឱកាសពង្រីកសក្ដានុពលបានមុនគេ សម្រាប់អនាគត។

ទន្ទឹមនឹងនេះ អ្នកជំនាញហិរញ្ញវត្ថុ បានណែនាំទៀតថា យុវជនអាចចិញ្ចឹមចិត្តស្វែងការងារធ្វើសន្សំចំណេះ និងហិរញ្ញវត្ថុ តែកុំភ្លេចរវាសរវៃរៀនសូត្រជំនាញបង្កើតអាជីវកម្មថ្មី ដើម្បីអាចបង្កើតអាជី​វកម្មខ្លួនឯងបាន។

បើតាមលោក ង៉ែត ជូ ក្រោយមានចំណេះជំនាញ ហិរញ្ញវត្ថុ យុវជនត្រូវតែរៀនអំពីការវិនិយោគបន្ថែមទៀត។ មានន័យថា ប្រាក់ដែលយើងរកបានពីការងារឬអាជីវកម្ម ត្រូវតែយកទៅវិនិយោគបន្តដូចជា វិនិយោគផ្សារហ៊ុន និងវិស័យ​អចលនទ្រ​ព្យ ជាដើម ដើម្បីឆាប់ទៅដល់ចំណុចមួយដែលហៅថា សេរីភាពហិរញ្ញវត្ថុ។ លោកបន្តដូច្នេះ «ប្រសិនបើធ្វើការបើកប្រាក់​ខែហើយ មិនសន្សំសំចៃ មិនយកទៅធ្វើអាជីវកម្ម មិនបានសន្សំទៅវិនិយោគបន្ត ដើម្បីយកប្រាក់ទៅបង្កើតប្រាក់ គឺមិនមាន​លទ្ធភាពសេរីភាពហិរញ្ញវត្ថុទេ អាចថា ត្រូវធ្វើការរហូតដល់ចូលនិវត្តន៍»។

លោកសង្កត់ធ្ងន់ថា ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ពោលគឺជាមូលដ្ឋានគ្រឹះដែលអាចឱ្យយើង​កសាងទ្រព្យ​សម្បត្តិ គ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅរឹងមាំ អាចមាន​លទ្ធភាព​ឱ្យកូនចៅចូលរៀនសាលាដែលមានគុណភាព ធ្វើឱ្យធនធានជំនាន់ក្រោយកាន់តែមានសមត្ថភាពខ្ពស់។  

យុវជនត្រូវមានមុំបីសំខាន់ គឺជំទាញទំនាក់ទំនងធ្វើការជាក្រុម ជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគំនិតសហគ្រិន បន្ថែមលើជំនាញបច្ចេកទេស។ នេះជាការបន្ថែមរបស់លោក ង៉ែត ជូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម