ព័ត៌មានអន្ដរជាតិ
Hacker រុស្ស៊ី បង្ហាញព័ត៌មានមន្ត្រី ណាតូ ជាង ១០០ នាក់កំពុងជួយប្រយុទ្ធឲ្យ អ៊ុយក្រែន តាមអ៊ីនធឺណិត
សមាជិកក្រុម Hacker រុស្ស៊ី RaHDit បានផ្សព្វផ្សាយព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន NemeZida ថា មន្ត្រីណាតូជាង ១០០ នាក់កំពុងជួយប្រយុទ្ធឲ្យអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីនៅក្នុងពិភពអ៊ីនធឺណិត ។
Hacker ក្រុម RaHDit និយាយថា សមាជិកណាតូទាំងអស់ គឺជាអ្នកដែលនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតជាមួយរុស្ស៊ី ដោយណាតូបានបង្កើតមជ្ឈមណ្ឌលអ៊ីនធឺណិតនៅតំបន់បាល់ទិក និងប៉ូឡូញ ហើយថែមទាំងបណ្តុះបណ្តាលអ្នកឯកទេសអ៊ុយក្រែនអស់រយៈពេលជាយូរមកហើយ ខណៈដែលកងកម្លាំងសន្តិសុខអ៊ុយក្រែន និងសកម្មជនសហគមន៍ផ្សេងៗគ្រាន់តែជាតួជំនួសប៉ុណ្ណោះ ។
សមាជិកក្រុម RaHDit បន្ថែមទៀតថា ក្រុម Hacker អ៊ុយក្រែនឈ្មោះ IT Army of Ukraine និង Save UA ជាក្រុម Hacker ពិតរបស់អ៊ុយក្រែន ប៉ុន្តែណាតូក៏ជាអ្នកនៅពីក្រោយអ៊ុយក្រែនដែលកំពុងធ្វើសកម្មភាពតទល់ជាមួយរុស្ស៊ីផងដែរ ហើយពេលនេះសង្រ្គាមប្រឆាំងរុស្ស៊ីចាប់ផ្តើមកើតឡើងទម្រង់ផ្សេងមួយទៀត គឺសង្គ្រាមអ៊ីនធឺណិត ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ក្រុម RahDit ក៏បានចេញផ្សាយផងដែរពីទិន្នន័យទាក់ទងនឹងមន្ត្រី និងទាហានអ៊ុយក្រែន ៧០ នាក់នៅក្នុងប្រព័ន្ធការពារការវាយប្រហារតាមអ៊ីនធឺណិត និងប្រតិបត្តិការលួចចូលផងដែរ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា