Connect with us

ព័ត៌មានជាតិ

ទំនាស់​ព្រំដី​បើ​មិន​បញ្ចប់ ​គឺ​នឹង​ជួប​ផល​លំបាក​ពេល​ចុះបញ្ជី​កាន់កាប់​ស្របច្បាប់

បានផុស

នៅ

​​ទំនាស់​ដី​ បើសិនជា​ភាគី​ទាំងសង​ខាង​មិន​ព្រម​បញ្ចប់ ​គឺ​ងាយ​និង​ជួប​ផល​លំបាក ​ពេល​ដែល​មន្ត្រី​ជំនាញ​ភូមិបាល​ចុះទៅ​វាស់វែង ​ចុះ​ជា​ប្រព័ន្ធ​សម្រាប់​កាន់កាប់​ដោយ​ស្របច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​មករា​ ឆ្នាំ​២០២១​នេះ​ លោក ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​ច្បារអំពៅ​ បាន​ចុះ​ទៅ​ពិនិត្យ​ និង​សម្របសម្រួល​ករណី​ទំនាស់​ព្រំ​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះនរា សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ហើយ​ក្នុង​នោះ​ភាគី​បាន​ឯកភាព​លើ​ការ​ចុះវាស់វែង​ពី​ក្រុមការងារ​របស់​មន្ត្រី​ជំនាញ​សាលា​ខណ្ឌ ​ដើម្បី​ឲ្យ​បញ្ចប់​ដោយ​គ្មាន​អ្នកឈ្នះ​ឬ​អ្នក​ចាញ់​។

​ទាក់ទិន​ទៅ​និង​ករណី​ទំនាស់​ព្រំ​ដី​ដូច​មាន​ខាងលើនេះ ​លោក​ ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​ច្បារអំពៅ​ បាន​និយាយ​ថា ​សព្វថ្ងៃ​នេះ​គណៈអភិបាល​ខណ្ឌ​រួម​និង​មន្ត្រី​ជំនាញ​របស់​ភូមិបាល​ខណ្ឌ​ច្បារអំពៅ ​តែង​រួមគ្នា​រក​ដំ​ដោះស្រាយ​រហូត​បាន​ជោគជ័យ​រាប់​រយ​រឿង​ មានរឿង​ទំនាស់​ខ្លះ​មាន​រហូតដល់​១៨​ឆ្នាំ​ ទើបបាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២០​នេះ​។ លោក​អភិបាលរងខណ្ឌ ​បាន​បន្តថា​ បើសិនជា​ភាគី​ទាំងសងខាង​នៅតែ​ជម្នះ​ដោយ​មិន​ព្រម​សម្របសម្រួល​នោះ​ គឺ​ងាយ​និង​ជួប​ផល​លំបាក​ក្នុងពេលដែល​មន្ត្រី​ជំនាញ​របស់​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ ​ចុះ​វាស់វែង​ ដើម្បី​ធ្វើ​ប្លង់​កាន់កាប់​ជា​ប្រព័ន្ធ​ដោយ​ស្របច្បាប់​នោះ ​គឺ​មិន​អាច​វាស់វែង​បាន​ ព្រោះ​ផ្នែក​ជំនាញ​តម្រូវ​ឲ្យ​ភាគី​មាន​ព្រំ​ដី​ជាប់​គ្នា​ ត្រូវ​ផ្តិតមេដៃ​លើ​ឯកសារ​ ហើយ​បើសិនជា​នៅ​មាន​ទំនាស់​ចង់​យក​ឈ្នះ​យក​ចាញ់​នោះ​ គឺ​ដី​របស់​ភាគី​ ដែល​មាន​ទំនាស់​ គឺ​មិន​អាច​មាន​ឯកសារ​កាន់កាប់​ដីធ្លី​ស្របច្បាប់​បាន​ឡើយ​។

​ដូច្នេះ​ហើយ​ម្ចាស់​ដី​ ដែល​តែង​មាន​ទំនាស់​ព្រំ​ដី​គួរតែ​ដឹក​ដៃ​គ្នា​មក​សម្របសម្រួល​បញ្ចប់​ទំនាស់​នៅ​សាលា​ខណ្ឌ​ច្បារអំពៅ ​កុំ​ឲ្យ​អូស​បន្លាយ​ ខ​ណៈ​ពេល​ដែល​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​កំពុង​បើក​យុទ្ធនា​ការ​ចុះវាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ​ដោយ​ឥតគិតថ្លៃ​នេះ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម